ព័ត៌មានជាតិ
អ្នកនេសាទនៅខេត្តស្ទឹងត្រែងម្នាក់ លក់ត្រីមួយក្បាលបានជាង១លាន៣០ម៉ឺនរៀល
ត្រីទឹកសាបនៅខេត្តស្ទឹងត្រែង ដែលប្លែកពីត្រីទឹកសាបនៅទូទាំងប្រទេសកម្ពុជា មានបីប្រភេទប្រភេទ ទី១.ត្រីប៉ាសេអុី ទី២.ត្រីប៉ាវ៉ាមុខពីរ ឬហៅថា (ត្រីមុខបាក់) និងប្រភេទទី៣.ជាប្រភេទត្រីប៉ាវ៉ាមុខ១ ត្រីដែលល្បីថា ឆ្ងាញ់ជាងគេ គឺត្រីប៉ាសេអ៉ី តែពុំមានមួយក្បាលដល់ជាងមួយលានរៀលនោះទេ។ ដោយឡែកត្រីទាំងបីប្រភេទនេះ មានមួយប្រភេទ គឺត្រីប៉ាវ៉ាមុខពីរ មានទម្ងន់១ក្បាលរហូតដល់ទៅជិត១០គីឡូ និងមានតម្លៃមួយក្បាលរហូតដល់ទៅជាង១លានរៀល។

អ្នកនេសាទបាននិយាយថា ត្រីទាំងបីប្រភេទនេះ ត្រីប៉ាសេអ៉ី ដែលល្បីថាថ្លៃហើយឆ្ងាញ់ពិសេដជាងគេក៏មិនមានតម្លៃរហូតដល់មួយក្បាលជាងមួយលានរៀលដែរ ដែលវាមានទម្ងន់បានត្រឹមតែមួយគីឡូទៅជាង២គីឡូក្រោមប៉ុណ្ណោះ។ ហើយតម្លៃមួយក្បាលក៏មិនខ្ពស់ជាងត្រីប៉ាវ៉ាមុខពីរដែរ។ ដោយឡែកត្រីប៉ាវ៉ាមុខពីរក៏ឆ្ងាញ់មិនចាញ់ត្រីប៉ាសេអ៉ីប៉ុន្មានដែរ តែប្រភេទត្រីប៉ាវ៉ាមុខពីរវាធំៗមានទម្ងន់រហូតទៅជិត១០គីឡូក្រាម មានតម្លៃរហូតទៅជាង១លានរៀល។
អ្នកនេសាទរូបនោះបានបន្តទៀតថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គាត់បាននេសាទបានត្រីប៉ាវ៉ាមុខពីរមួយក្បាលដែលមានទម្ងន់រហូតជាង៨គីឡូក្រាម និងបានយកទៅលក់ឲ្យអ្នកលក់បន្តនៅផ្សារសាមគ្គីស្ទឹងត្រែងដោយក្នុងមួយគីឡូលក់បាន១៥ម៉ឺនរៀល ត្រីមួយក្បាលដែលមានទម្ងន់ជាង៨គីឡូក្រាមលក់បាន មួយលានបីសែនប្រាំមួយម៉ឺនរៀល។

អ្នកលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងក៏បានឲ្យដឹងដែរថា ជាច្រើនឆ្នាំកន្លងមកក៏ពុំសូវមានត្រីប៉ាវ៉ាមុខពីរមានទម្ងន់ដល់ជិត ១០ គីឡូក្រាមនោះទេ។ តែនៅឆ្នាំនេះត្រីប្រភេទនេះត្រូវគេនេសាទបានមានជាង ៧គីឡូក្រាម ទៅជាង ៨ គីឡូក្រាមក្នុងមួយក្បាល។ ហើយរូបគេទិញចូលក្នុងមួយគីឡូក្រាម ១៥ម៉ឺនរៀល និងលក់ចេញវិញ១៨ម៉ឺនរៀលទៅ ២០ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
អ្នកលក់ត្រីរូបនោះបានបន្តទៀតថា :អ្នកដែលហ៊ានទិញត្រីដែលមានតម្លៃខ្ពស់ភាគច្រើនគឺជាម្ចាស់ភោជនីយដ្ឋានអាហារដ្ឋានធំៗនៅខេត្តស្ទឹងត្រែង ទិញទុកធ្វើម្ហូបជូនភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅខេត្តស្ទឹងត្រែង ចង់ស្គាល់រសជាតិត្រីឆ្ងាញ់ពិសេស។ ក្រៅពីភោជនីយដ្ឋាននៅខេត្តស្ទឹងត្រែងទិញ ក៏មានអ្នកនៅសៀមរាប និងភ្នំពេញ និងបណ្ដាលខេត្តនានាកម្មង់ទិញផងដែរ។

អ្នកលក់ត្រីបានបន្តទៀតថា:មូលហេតុវាមានតម្លៃថ្លៃបែបនេះ ដោយសារតែមិនសូវសម្បូរ ហើយរស់ជាតិរបស់វាឆ្ងាញ់ពិសេសណាស់ ពេលយកទៅធ្វើម្ហូបទទួលទានចំពោះមុខម្ហូប ដ៏ពេញនិយមដែលគេធ្វើពីត្រីប៉ាវ៉ាមុខពីរនោះចូលចិត្តយកទៅចំហុយស្ងោរជ្រក់អាំង និងបំពងជាដើម។

សូមបញ្ជាក់ថា ត្រីទឹកសាបទាំងបីប្រភេទនៅខេត្តស្ទឹងត្រែង ទី១. ត្រីប៉ាសុី ទី២.ត្រីប៉ាវ៉ាមុខពីរ ឬហៅថា(ត្រីមុខបាក់ )និងទី៣.ត្រីប៉ាវ៉ាមុខមួយ។ ត្រីទាំងបីប្រភេទនេះ ត្រីប៉ាសេអ៉ី មានរសជាតិឆ្ងាញ់ជាងគេ បន្ទាប់មានត្រីប៉ាវ៉ាមុខពីរ និងបន្ទាប់មកទៀត ទី៣.ត្រីប៉ាវ៉ាមុខ ដែលមានតម្លៃទាបជាងត្រីប៉ាស៊ីអ៊ី និងប៉ាវ៉ាមុខពីរមានតម្លៃត្រឹមតែមួយគីឡូ៨ម៉ឺនរៀលទៅ ១០ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


