ព័ត៌មានជាតិ
កម្ពុជា-ចិន យកថ្ងៃទី១៤ មករា ជាព្រឹត្តិការណ៏នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ
ក្រសួងវប្បធម៌របស់កម្ពុជា និងចិន បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ខាងមុខ ជាព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងចិន។

បើតាមលោក ជុក ជំនោ អគ្គនាយកនៃអគ្គនាយដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បន្ទាប់ពីមានកិច្ចពិភាក្សាមួយរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា និងក្រសួងវប្បធម៌របស់ប្រទេសចិន នៅខេត្តសៀមរាប កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងការត្រៀមបើកព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលធ្វើឡើងនៅតំបន់អង្គរវត្ដនោះ ក្រសួងទាំងពីរ បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ជាព្រឹត្ដិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងប្រទេសចិន។

លោក បានលើកឡើងថា ព្រឹត្ដិការណ៍នេះ នឹងមានវត្តមានសិល្បករល្បីៗមកពីប្រទេសចិន និងកម្ពុជា សម្ដែងសិល្បៈវប្បធម៌រួមគ្នា ដើម្បីបង្កើតចំណងមិត្ដភាពប្រទេសទាំងពីរ ជាពិសេសធ្វើយ៉ាងណាឱ្យមានការទាក់ទាញអ្នកទេសចរចិន មកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែច្រើនជាបន្ដបន្ទាប់ទៀត។ លោក បន្តថា នៅក្នុងព្រឹត្ដិការណ៍នេះ មានគណៈប្រតិភូចិនប្រមាណ ១ពាន់នាក់ នឹងចូលរួមទស្សនា និងក្រុមសិល្បៈករនៃប្រទេសចិនប្រមាណ ១០០នាក់ ព្រមទាំងសិល្បៈករខ្មែរជាច្រើននាក់ផងដែរ ហើយក្រោយពីបញ្ចាប់ព្រឹត្ដិការណ៍នេះ ប្រទេសទាំងពីរ នៅតែបន្ដរួមគ្នាផ្សព្វផ្សាយគោលដៅទេសចរណ៍អង្គរឱ្យកាន់តែច្រើននៅក្នុងឆ្នាំ២០២៤នេះ។

លោក ជុក ជំនោ បញ្ជាក់ថា នៅឆ្នាំ២០២៤ ខាងមុននេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងចិន បានកំណត់នៃការគោរពពិធីនេះជាសំខាន់នេះ។ ដូច្នេះ ក្រុមការងារនៃក្រសួងវប្បធម៌ និងទេសចរចិន ព្រមទាំងស្ថាប័នពាក់ព័ន្ធកម្ពុជា បានជួបជុំពិភាក្សាគ្នា ត្រៀមបើកព្រឹត្ដិការណ៍នេះឱ្យបានទូលំទូលាយ ដោយអាចឱ្យអ្នកទស្សនាពីការសម្ដែងសិល្បៈរួមគ្នានៅតំបន់អង្គរ ខណៈដែលព្រឹត្ដិការណ៍នេះ ធ្វើឡើងជាផ្លូវការលើកទីមួយ ក្រោយពីបញ្ចប់វិបត្ដិជំងឺកូវី១៩។
លោក បានអះអាងថា ព្រឹត្ដិការណ៍នេះ មិនត្រឹមតែទាក់ទាញអ្នកទេសចរចិនមកកាន់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរឹតចំណងមិត្ដភាពប្រជាជន និងប្រជាជន វប្បធម៌ អរិយធម៌ ប្រពៃណីនៃប្រទេសទាំងពីរថែមមួយកម្រិតទៀត ហើយព្រឹត្ដិការណ៍នេះ នឹងបើកទស្សនាដោយទូលាយ៕
អត្ថបទ៖ គឿន វេត

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


