Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំរាជធានី ចុះពិនិត្យតាមសាលាក្នុងថ្ងៃសែនចូលឆ្នាំចិន​ដំបូង

បានផុស

នៅ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារៀនរបស់រដ្ឋ និងឯកជនជាច្រើន បានបើកទ្វារបង្រៀនជាធម្មតាក្នុងថ្ងៃសែនចូលឆ្នាំចិន។

កាលពីប៉ុន្មានឆ្នាំមុន ឲ្យ​តែ​ដល់​ថ្ងៃ​សែន​​​​​​​​​​​ និង​ថ្ងៃ​ចូល​​​​​​​​​​​​​​ឆ្នាំ​ចិន​ម្តងៗ ​​​​​​​​​​​​​​សាលារៀន ទាំង​សាលា​​​​​​​​​​​​​រដ្ឋ និង​ទាំង​​​​​​​​​​សាលា​​​​​​​​​​​​​​​​​​​​​រៀន​ឯកជន រួមទាំ​​​​​​​​​​​​​ង​ក្រុមហ៊ុន និ​​​​​​​​​​​​​​​ង​ស្ថាប័នរដ្ឋ​មួយ​​​​​​​​​ចំនួន បាន​​​​​​​​​​​​​​​​​បិទទ្វារ មិន​​​​​​​​​​​​​​​​​​បង្រៀន និង​មិ​​​​​​​​​​​​​ន​ធ្វើកា​​​​​​​​​​​​​​រ​ឡើយ​។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ បានដឹកនាំមន្ត្រីចុះពិនិត្យដំណើរការសិក្សានៅតាមសាលារៀននានាក្នុងរាជធានីភ្នំពេញក្នុងថ្ងៃសែនចូលឆ្នាំចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាការចុះត្រួតពិនិត្យនៅតាមសាលានេះដើម្បីពិនិត្យមើលថាតើមានសាលាណាខ្លះបានបិទទ្វារនិងបើកទ្វារក្នុងពិធីបុណ្យចូលឆ្នាំចិនបន្ទាប់ពីមន្ទីរបានប្រជុំណែនាំនិងផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សាទាំងនោះរួចមក។

លោកបានបន្តទៀតថា “បន្ទាប់ពីចុះត្រួតពិនិត្យមើលតាមសាលារៀននៅក្នុងរាជធានីភ្នំពេញឃើញថាសាលារៀនបានបើកដំណើរការជាធម្មតាមិនមានសាលាណាមួយបិទទ្វារទេគ្រាន់ថាបុណ្យចូលឆ្នាំចិនទោះបីជាយើងខំទប់យ៉ាងម៉ិញក៏មិនអាចទប់បានដែរត្រូវមានសិស្សថមថយសិស្សខ្លះអីចឹងហើយពិសេសសិស្សជាប់ខ្សែស្រឡាញចិន”។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សិស្សនិស្សិតត្រូវមករៀនជាធម្មតានៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះព្រោះវាមិនមែនជាពិធីបុណ្យរបស់ជាតិយើងទេ។

លោករស់ សុវាចាបានឲ្យដឹងនៅព្រឹកថ្ងៃទី១១កម្ភៈនេះថា “ពិធីបុណ្យចូលឆ្នាំចិនមិនស្ថិតនៅក្នុងប្រតិទិនរបស់មន្ត្រីរាជការនិយោជិកកម្មករប្រចាំ២០២១ទេ។ដូចនេះសិស្សនិស្សិតត្រូវមករៀនជាធម្មតាហើយសូមអ្នកអាណាព្យាបាលមាតាបិតាត្រូវរៀបចំកម្មវិធីគ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុណ្យធីតារបស់ខ្លួន”៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ក្រាន្តខេត្តតាកែវ​ មាន​ភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

កីឡា៩ ម៉ោង មុន

ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើ​ម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម