Connect with us

ព័ត៌មានជាតិ

សត្វព្រៃអាចនឹងបាត់បង់ ប្រសិន​បើនៅ​តែមាន​ការបរបាញ់ និង​ដាក់អន្ទាក់

បានផុស

នៅ

សត្វ​ឈ្លូស​២​ក្បាល​ ត្រូវ​បាន​ជាប់​អន្ទាក់​ព្រានងាប់ នៅ​ឧទ្យានុ​រក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត នេះ​បើ​យោង​តាម​អង្គ​ការ​ជីវិត​សត្វ​ស្លាប​អន្ដរជា​តិ ចុះ​ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១​នេះ។

នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្ដរជាតិ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​០៤ ខែកុម្ភៈ ​ឧ​ទ្យា​នុ​រក្ស​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ បាន​ប្រទះ​សត្វ​ឈ្លូស​ចំនួន ០២​ក្បាល បាន​ងាប់​នៅ​និង​កន្លែង​ដែល​ពួកវា​ជាប់អន្ទាក់​របស់​ព្រានព្រៃ តាម​ការ​អះអាង​សត្វ សត្វ​ឈ្លូស​០២​ក្បាលនេះ បាន​ងាប់​ប្រហែល​១​អាទិត្យ​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គការ ជីវិត​សត្វ​ស្លាប ប្រចាំ​កម្ពុជា បានបង្ហាញ​ការព្រួយបារម្ភ​និង​សំណូមពរ​ក្នុងនាម​អង្គការ ដល់​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​លំផាត់ មេត្តា​បង្កើន​ការ​ល្បាត ការអនុវត្ត​ច្បាប់​នៅតាម​ទីតាំង​ត្រពាំង​សំខាន់ៗ ដែល​នៅ​សេសសល់​ទឹក​ដើម្បី​ដោះ​អន្ទាក់ បង្ក្រាប​ជនល្មើស និង​ស្វែងរក​ជនល្មើស​។ លើស​ពី​នេះ លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច សូម​បញ្ឈប់ការ​បរបាញ់ និង​ដាក់​អន្ទក់សត្វព្រៃ​តទៅ​ទៀត ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ជំនន់​ក្រោយ​បាន​ស្គាល់ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ តាម​ធម្មជាតិ។

​ទន្ទឹម​ជាមួយគ្នានេះ លោក​បាន​សង្កត់ធ្ងន់ថា អន្ទាក់​គឺជា​ឃាតករ​សំលាប់​សត្វព្រៃ​យ៉ាង​សាហាវ ហើយ​ការ​កើន​ចំនួន​អន្ទាក់​ដ៍​ច្រើន និង​កំណើន​នៃ​កា​រប​បាញ់ ការបំពុល​តាម​ត្រពាំង គឺជា​កត្តា​គំរាមកំហែង​ដល់​សត្វព្រៃ​ដែល​អង្គការ​ជីវិត​សត្វ​ស្លាបមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​៕​

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ស្រាយចម្ងល់ពេលឃើញខ្សែទឹកទន្លេហូរម្ខាងល្អក់ ម្ខាងថ្លានៅទន្លេចតុមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

សេចក្ដីជូនដំណឹង៥៤ នាទី មុន

ក្រសួងអភិវឌ្ឍន៍ជនបទ ​ចេញសេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញចូលរួមពិគ្រោះថ្លៃ និងដេញថ្លៃដោយប្រកួតប្រជែង​ជាសាធារណៈ​សម្រាប់ឆ្នាំ២០២៤ ជូន​មន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រះសីហនុ​

ព័ត៌មានជាតិ៥៥ នាទី មុន

កម្ពុ​ជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នា​លើឯកសារចំនួន៧

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមឈ្មួញឈួសដីព្រៃរបស់រដ្ឋក្នុងតំបន់ព្រៃឡង់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈមិនទាន់ឃើញអាជ្ញាធរបង្ក្រាប

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ប្រកាសពីវត្តមានរបស់ខ្លួនជាដៃគូឧបត្ថម្ភធំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម