ព័ត៌មានជាតិ
រដ្ឋបាលខេត្តក្រចេះឲ្យបន្តជំរុញផ្សព្វផ្សាយជ្រើសរើសសិស្សក្រីក្រមកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការបណ្តុះបណ្តាលនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានខេត្តក្រចេះ បានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ភឹម ភីរ៉ា អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត។

ថ្លែងនៅក្នុងអង្គប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ លោក ភឹម ភីរ៉ា បានជំរុញឱ្យវិទ្យាស្ថានសហការជាមួយអាជ្ញាធរ ក្រុង ស្រុក ត្រូវធ្វើផែនទីស្ថិតិអំពីដៃគូពាក់ព័ន្ធធ្វើការឱ្យចំដើម្បីងាយស្រួលក្នុងការបញ្ជូនសិស្សទៅហាត់ការ និងរៀបចំកសាងផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសម្រាប់ខេត្តក្រចេះ និងភូមិភាគឦសាន ក្នុងការផ្សព្វផ្សាយជ្រើសរើសសិស្សនៃកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យគ្រប់តាមផែនការ និងបន្តកៀរគរជ្រើសរើសគ្រូឧទ្ទេសជំនាញ បំពេញក្នុងរចនាសម្ព័ន្ធដើម្បីរៀបចំប្រព័ន្ធផ្សព្វផ្សាយអំពីផែនការសកម្មភាព និងគោលដៅរបស់វិទ្យាស្ថានតាមប្រព័ន្ធបណ្តាញផ្សាព្វផ្សាយសង្គម សភាពាណិជ្ជកម្ម ត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន សហគ្រាសដៃគូ ដើម្បីផ្តល់កម្មសិក្សាការងារនិងការអនុវត្តជាក់ស្តែងដល់សិស្សនិស្សិតគ្រប់គ្នា។
រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអនុវត្តកម្មវិធីនយោបាយជាអាទិភាពចំនួន ៦ ចំណុច ដោយក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលផ្ដោតជាចម្បងលើការផ្តល់ការបណ្ដុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ក្នុងអាណត្តិទី ៧ សម្រាប់ខេត្តក្រចេះ ៦៣០ នាក់ ក្នុងឆ្នាំ២០២៤ ។
តាមការបញ្ជាក់ពី លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានបានឱ្យដឹងថា វិទ្យាស្ថានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនសហគ្រាសក្នុងខេត្តក្រចេះលើមុខជំនាញទាំង ៨ សរុបបាន ១០១ កន្លែង ក្រុមហ៊ុនចំនួន ២៧ កន្លែង សហគ្រាសចំនួន ៧៤ កន្លែង ធ្វើកិច្ចសហប្រតិបត្តិការបានចំនួន ៩១ កន្លែង និងចុះ MOU បានចំនួន ១០ កន្លែង៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


