ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ដំឡើងប្រាក់សោធនអតីតមន្រ្តីរាជការដល់ជាង ៨២ម៉ឺនរៀល ក្នុងឆ្នាំ ២០២៤
ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន(អតីតយោធិន និង អតីតមន្ត្រីនគរបាលជាតិ) ត្រូវបានដំឡើងពី ៧៧ ម៉ឺនរៀល នៅឆ្នាំ ២០២៣ ដល់ ៨២,៥ ម៉ឺនរៀល នៅឆ្នាំ ២០២៤។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

យោងតាមច្បាប់នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដំឡើងប្រាក់សោធន ព្រមទាំងនឹងធ្វើសមាហរណកម្ម ប្រាក់សោធនតាមប្រព័ន្ធបៀវត្សចាស់ ចូលទៅក្នុងប្រព័ន្ធបៀវត្សថ្មី ដើម្បីដោះស្រាយបញ្ហាគម្លាត រវាងអ្នកចូលនិវត្តចាស់ និងថ្មី ឱ្យបានចប់នៅក្នុងឆ្នាំ ២០២៤ ផងដែរ។
តាមរយៈ វិធានការនេះ ថវិកាចំនួន ១៨១ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់ការដំឡើងប្រាក់សោធន និងកាត់បន្ថយគម្លាតនេះនៅឆ្នាំ ២០២៣ និង ថវិកាចំនួន ១០០ ប៊ីលានរៀល ត្រូវបានគ្រោង សម្រាប់ឆ្នាំ ២០២៤។
កាលបរិច្ឆេទសម្រាប់ការអនុវត្តការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ មុខងារ ជូនដល់មន្ត្រីរាជការ ព្រមទាំងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់មន្ត្រីជាប់កិច្ចសន្យា និងការដំឡើងប្រាក់សោធនប្រចាំខែជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ដូចជា ប្រាក់ឧបត្ថម្ភផ្សេងៗ នឹងត្រូវកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នាពេលខាងមុខ។ លើសពីនេះ សម្រាប់ឆ្នាំ ២០២៤ នេះដែរ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ៤៩២ ប៊ីលានរៀល សមមូលនឹងប្រមាណ ១២០ លានដុល្លារអាមេរិក។ ដោយឡែក សម្រាប់ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតជាសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រី និងស្ថាប័ន តាមរយៈការលើកទឹកចិត្តចំពោះមន្ត្រីដែលមានគុណវុឌ្ឈ ដែលកិច្ចការនេះ នឹងស្ថិតក្រោមការដឹកនាំផ្ទាល់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាចំនួន ៥៥ ប៊ីលានរៀល សម្រាប់ការថែទាំសុខភាពមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន ព្រមទាំងបានបន្តគ្រោង ថវិកាចំនួន ៦ ប៊ីលានរៀល សម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនមន្ត្រីសាធារណៈផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ