ព័ត៌មានជាតិ
វិស័យធំៗ ៣ មានតម្រូវការកម្លាំងពលកម្ម ជាង ២៥០០០ កន្លែង
វិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម មានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥០០០កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេរហូតដល់ទៅជាង ១៦០០០កន្លែង។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ២៥៥៩៧កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការច្រើនជាងគេ គឺមានចំនួន ១៦៤៨៣កន្លែង វិស័យសេវាកម្មមានចំនួន ២៣៣៧កន្លែង និងវិស័យកសិកម្មមានចំនួន ៦៧៧៧កន្លែង។ ក្នុងនោះនៅខេត្តរតនគីរីមានតម្រូវការផ្នែកកសិកម្មចំនួន ៦៦០០កន្លែង ខេត្តកំពង់ស្ពឺ មាន ៩២២៣កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៩២១៧កន្លែង និងសេវាកម្ម ៦កន្លែង ខេត្តកណ្ដាលមានតម្រូវការផ្នែកឧស្សាហកម្មចំនួន ២២៥០កន្លែង រាជធានីភ្នំពេញមាន ១១០៣កន្លែង ក្នុងនោះផ្នែកឧស្សាហកម្មចំនួន ៥៦កន្លែង និងសេវាកម្ម ១០៤៧កន្លែង ខេត្តក្រចេះមាន ១០៩០កន្លែង ក្នុងនោះមានឧស្សាហកម្ម ១០០០កន្លែ សេវាកម្ម និងកសិកម្ម ៩០កន្លែង ខេត្តកំពង់ចាម មាន ១១០៤កន្លែង ក្នុងនោះមានឧស្សាហកម្មចំនួន ១០០០កន្លែង និងសេវាកម្ម ១០៤កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្មចំនួន ១១៥០កន្លែង ខេត្តពោធិ៍សាត់មាន ១០៩៨កន្លែងក្នុងវិស័យឧស្សាហកម្មមាន ១០១៥កន្លែង និងសេវាកម្ម ៨៣កន្លែង ខេត្តបន្ទាយមានជ័យ មាន ៦១៦កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ១៤០កន្លែង សេវាកម្ម ៤៦៥កន្លែង និងកសិកម្ម ១១កន្លែង ខេត្តកោះកុងមាន ៤២៩កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៣៩៤កន្លែង សេវាកម្ម ៣កន្លែង និងខេត្តផ្សេងៗមាន ៩៣៤កន្លែងក្នុងនោះឧស្សាហកម្មមាន ២៦១កន្លែង សេវាកម្ម ៥៩៧កន្លែង និងកសិកម្ម ៧៦កន្លែង។

ក្រសួងការងារបានបន្តទៀតថា កម្លាំងពលកម្មជាង ២៥០០០កន្លែងនឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរ មានចំនួន ១២៩១៩កន្លែង, កម្មករចម្ការដំណាំចំនួន ៦៧១៨កន្លែង, អ្នកដុសខាត់លោហៈ អ្នកក្រឡឹងកង់ អ្នកសំលៀងឧបករណ៍ ១០០០កន្លែង, អ្នកប្រឹក្សាយោបល់ និងវិនិយោគទុន ៦៨៩កន្លែង, មន្ត្រីឥណទាន និងកម្ចីប្រាក់ ៦៤២កន្លែង, អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត ១២៥កន្លែង, អ្នកបម្រើ ១២៣កន្លែង, នាយកការគ្រប់គ្រងការផ្គត់ផ្គង់ការចែកចាយ និងពាក់ព័ន្ធ ៩០កន្លែង, វិជ្ជាជីវៈខាងការផ្សព្វផ្សាយ និងទីផ្សារ ៦៥កន្លែង, អ្នកបោកគក់ និងអ្នកអ៊ុតដោយប្រើដៃ ៥៥កន្លែង និងមុខរបរផ្សេងៗ ១១៧១កន្លែង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


