Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ផ្ដាំផ្ញើប្រធាន និងអនុប្រធានក្រុមការងារគណបក្សទើបតែងតាំងថ្មី ត្រូវអនុវត្តឲ្យបានគោលការណ៍«រក្សាចាស់ បង្កើនថ្មី»

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​ដល់​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ទើប​តែងតាំង​ថ្មី ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​គោលការណ៍ «រក្សា​ចាស់ បង្កើន​ថ្មី» ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ នា​រសៀល ថ្ងៃ​ច័ន្ទ ១២ រោច ខែ​មិគសិរ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០២៤។

បន្ទាប់ពី លោក អ៊ូច ភា សមាជិក​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​តាកែវ បាន​ធ្វើ​របាយការណ៍​សកម្មភាព​របស់​គណបក្ស​ខេត្ត ជូន​អង្គ​ពិធី​រួចមក លោក សោម សឿន សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​គណៈ​ចាត់តាំង នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​អាន​សេចក្ដី​សម្រេច​ស្ដីពី​ការ​កែសម្រួល​ប្រធាន និង​អនុប្រធាន​ទី ១ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ ដោយ​ត្រូវ​បាន​ចាត់តាំង លោក ជា វ៉ាន់ដេត ជា​ប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ ជំនួស លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន និង​ចាត់តាំង លោក គី តិច ជា​អនុប្រធាន​ទី ១ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ។

លោក ជា វ៉ាន់ដេត ក៏បាន​ប្ដេជ្ញា​ចិត្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​លក្ខន្តិកៈ​បក្ស និង​គោរព​អនុវត្ត​គោលការណ៍ និង​សេចក្ដី​សម្រេច​នានា​របស់​គណបក្ស​ដែល​បាន​ដាក់​ចុះ​ឲ្យ​បាន​ជោគជ័យ មាន​ប្រសិទ្ធភាព​ខ្ពស់ ប្ដេជ្ញា​គោរព និង​ចូលរួម​អនុវត្ត​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​គោលការណ៍ «រក្សា​ចាស់ បង្កើន​ថ្មី​» ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ដែល​បាន​យកចិត្ត​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ក្រុមការងារ​គណបក្ស​ចុះ មូលដ្ឋាន​ខេត្ត​តាកែវ ដោយ​សម្រេច​បាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ​នាពេល​កន្លងមក។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​ដល់ លោក ជា វ៉ាន់ដេត និង លោក គី តិច ដែល​ទទួល​បាន​ការ​តែងតាំង​មុខតំណែង​ថ្មី ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ចូលរួម​ចំណែក​កសាង និង​អភិវឌ្ឍន៍​ខេត្ត​តាកែវ ឲ្យ​មាន​ការ​រីកចម្រើន​ថ្មីៗ បន្ថែម​ទៀត ពិសេស​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លក្ខន្តិកៈ​របស់​គណបក្ស និង​កម្មវិធី​គោលនយោបាយ គោលការណ៍​ទាំងឡាយ​របស់​គណបក្ស ដែល​ថ្នាក់​កណ្ដាល​បាន​ដាក់​ចុះ​ឲ្យ​បាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង​សាមគ្គីភាព​ផ្ទៃ​ឲ្យ​បាន​រឹងមាំ ដោយ​ឈរ​លើ​មាគ៌ា​មហាជន​របស់​បក្ស ដើម្បី​ត្រៀម​ការងារ​សំខាន់ៗ ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ ទៀត ឲ្យ​ទទួល​បាន​លទ្ធផល​ជោគជ័យ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara

សន្តិសុខសង្គម១២ នាទី មុន

សមត្ថកិច្ចបន្តបង្កើនការល្បាតចុះតាមមូលដ្ឋានមានការប្រមូលផ្តុំ របស់ក្រុមក្មេងទំនើងពេលរាត្រី

សេដ្ឋកិច្ច១៦ នាទី មុន

សហជីព​ឥណ្ឌូណេស៊ី ព្រមាន​ពី​ការ​ដួល​រលំ​នៃ​វិស័យ​វាយនភ័ណ្ឌ ដោយ​សារ​ការ​បញ្ឈប់​កម្ម​ករ​ច្រើន​ និងការ​​បិទ​រោង​ចក្រ​

កីឡា៣០ នាទី មុន

ឈឿង ល្វៃ ប៉ះ​អូស្ត្រាលីធ្លាប់ប្រកួត​៨០ដង ខណៈ​បេក្ខភាព​ប៉ះ​ សុខ ធី សុទ្ធតែខ្លាំង

ព័ត៌មានជាតិ៣៦ នាទី មុន

​មន្រ្តីរដ្ឋាភិបាល ​ចុះ​ពិនិត្យទីតាំងដាំបង្គោលផ្លាក​ឈ្មោះ​ «មហាវិថី ស៊ី ជិនពីង» ត្រៀម​សម្ពោធ​អំឡុង​ខែក​ក្កដានេះ

Sokha Hotels

ព័ត៌មានពេញនិយម