ព័ត៌មានជាតិ
កម្ពុជា-ចិន នឹងប្រារព្វព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនឆ្នាំ២០២៤ នៅសៀមរាប
កម្ពុជា-ចិន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ គឺឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ នៅទីលានជល់ដំរីនៃរមណីយដ្ឋានអង្គរ នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ នៅព្រឹកថ្ងៃទី០៩ ខែមករា នេះ ក្រុមការងារពាក់ព័ន្ធបានចាប់ផ្តើមបើកកិច្ចប្រជុំស្តីពី ការរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ នេះ នៅសាលាខេត្តសៀមរាប។

នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក ប្រាក់ ផាណារ៉ា បានលើកឡើងថា ព្រឹត្តិការណ៍នេះ គឺជាការបង្ហាញពីចំណងមិត្តភាពរវាងប្រទេសទាំង២។ ក្រៅពីបង្ហាញនូវចំណងមិត្តភាពជ្រាលជ្រៅ លោកបន្តថា ព្រឹត្តិការណ៍នេះក៏ជាការបង្ហាញ និងលាងជម្រះមន្ទិលនានាដល់អ្នកទេសចរឲ្យបានឃើញអំពីស្ថានភាពសុខ សុវត្ថិភាពនៅកម្ពុជា បន្ទាប់ពីប្រទេសកម្ពុជារងគ្រោះដោយសារក្រុមអ្នកលេងបណ្តាញសង្គមមួយចំនួនផ្សព្វផ្សាយនូវអ្វីដែលជារឿងមិនល្អ និងប្រាសចាកពីការពិត។

លោក ប្រាក់ ផាណារ៉ា បញ្ជាក់បន្ថែមថា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន នេះ គឺកើតមានឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី ខ្សែក្រវ៉ាត់ និងផ្លូវ កាលពីខែតុលា ឆ្នាំ២០២៣ នៅប្រទេសចិន ដែលនៅក្នុងជំនួបរវាងសម្តេចធិបតី និងលោក ស៊ី ជីនពីន នាពេលនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំង២។ លោកបន្តថា ការសម្រេចនេះ មានអត្ថន័យសំខាន់ជ្រាលជ្រៅចំពោះចំណងមិត្តភាពរវាងកម្ពុជា និងចិន។
ព្រឹត្តិការណ៍ដ៏ធំមួយនេះ និងមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសចិន និងអ្នកទេសចរជនជាតិចិនប្រមាណ៣០០នាក់ ។ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានលើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្លាំងក្នុងការការពារសុខ សុវត្ថិភាពរបស់អ្នកទេសចរមកពីគ្រប់ទិសទី។ លោកបន្តថា សម្រាប់ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំខេត្តសៀមរាប ក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អបំផុតថែមទៀតផង៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


