ព័ត៌មានជាតិ
ជាង ១ ទស្សវត្សរ៍ ស៊ីម៉ាក់ ហ្វឹកហ្វឺនសិក្ខាកាមអន្តរជាតិ ជាង ៧០០ នាក់
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានផ្តល់ការហ្វឹកហ្វឺនដល់មន្រ្តី សិក្ខាកាមអន្តរជាតិ ប្រមាណជាង ៧០០នាក់ លើវិស័យសកម្មភាពមីននេះអស់រយៈជាង ១ទស្សវត្សរ៍កន្លងមកហើយ។ នេះបើតាមការឱ្យដឹងពី លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់ លើបណ្ដាញសង្គម នៅថ្ងៃនេះ។

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នេះ លោក ហេង រតនា បានធ្វើជាអធិបតីក្នុង ពិធី បិទវគ្គហ្វឹកហ្វឺនបំប៉នមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីន និងសុនខហិតមីន ដល់សិក្ខាកាមអន្តរជាតិមកពីប្រទេសចំនួន៣ ដូចជា អ៊ុយក្រែន កូឡុំប៊ី និងហ្សកដានី ដែលវគ្គហ្វឹកហ្វឹននេះគាំទ្រដោយអង្គការអាប៉ូប៉ូ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។

លោក ហេង រតនា បញ្ជាក់ថា ការផ្ដល់ការហ្វឹកហ្វឺននេះ គឺស៊ីម៉ាក់បានចាប់តាំងពីឆ្នាំ២០១០ មកម្លេះ ក្នុងនោះអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមអន្តរជាតិ មកពីប្រទេសកូឡុំប៊ី អង់ហ្គោឡា អ៊ឺរ៉ាក់ ឡាវ ភូមា នេប៉ាល់ និងប្រទេសអ៊ុយក្រែន ជាដើម។

វគ្គហ្វឹកហ្វឺននេះ មានគោលបំណងពង្រឹងសមត្ថភាព សិក្ខាកាមទៅលើការដាក់ស្លាកចម្ការមីន/គ្រាប់ និងការប្រើប្រាស់ម៉ាស៊ីនរាវមីន ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់នៅក្នុងសកម្មភាពបោសសម្អាតមីន។

គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺនបំប៉នមូលដ្ឋានគ្រឹះបច្ចេកទេសបោសសម្អាតមីននេះ ដែលមានរយៈពេល ៣សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ សិក្ខាកាមបរទេស នៃអង្គការ អាប៉ូប៉ូ ដែលបានចូលរួមវគ្គហ្វឹកហ្វឹននេះមានចំនួន ១៣នាក់ មកពីប្រទេសបីផ្សេងគ្នា រួមមានសិក្ខាកាមសញ្ជាតិអ៊ុយក្រែន ចំនួន ១០នាក់ សិក្ខាកាមសញ្ជាតិកូឡុំប៊ី ចំនួន ២នាក់ និងសិក្ខាកាមសញ្ជាតិហ្ស៊កដានី ចំនួន ១នាក់។

គួររំលឹកថា កាលពីវគ្គហ្វឹកហ្វឺនដូចគ្នានេះជំនាន់ទី១ មានសិក្ខាកាមចូលរួមសរុប ៩នាក់ មកពីប្រទេស ប្រទេសប៊ូសនៀ ប្រទេសអង់ហ្គោឡា ប្រទេសទួរគី និង ប្រទេសហ្ស៊កដានី៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


