Connect with us

ព័ត៌មានជាតិ

មហាសន្និបាតវិសាមញ្ញ និងប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកកំពង់សៀម

បានផុស

នៅ

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស និងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកកំពង់សៀម ក្រោមអធិបតីភាពដឹកនាំលោក មាស វិរិទ្ធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមដែលមានអ្នកចូលរួមជិត៥០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ិន ឡាដា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀមបានស្វាគមន៍ និងរាយការណ៍ពីស្ថានភាពនិងសកម្មភាពរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានចូលរួមចំណែកអនុវត្តនូវគោលនយោបាយបក្សនិងរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើននិងសុខដុមរមនា។

លោក ម៉េង ហ៊ាង អនុប្រធានគណបក្សស្រុក បានអាននូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដែលជាមាគ៌ាសម្រាប់បន្តអនុវត្តសំដៅរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រទេសបានរីកចម្រើនឆាប់រហ័សបន្ថែមទៀត។

ថ្លែងក្នុងនាមលោក នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់សៀម ក្នុងឱកាសនោះលោក មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខ កោតសសើរ ថ្លែងអំណរគុណពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះក្រុមការងារទាំងអស់ដែលបានសាមគ្គីរួមចំណែកកសាងបាននូវសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលការណ៍ គោលនយោបាយ និងវិធានការនានារបស់គណបក្ស និងរាជរដ្ឋភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ក្នុងឱកាសនោះដែរលោក មាស វិរិទ្ធ បានថ្លែងបន្តដោយបានណែនាំឱ្យបន្តផ្សព្វផ្សាយអប់រំ នយោបាយដល់ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ និងយុវជនគណបក្សលើកកម្ពស់គុណធម៌ សីលធម៌ និងសមត្ថភាពបម្រើប្រជាជន។ បុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយសមាជិកគណបក្ស និងមហាជន។ បន្តការចុះជួបប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពង្រីកសមាជិកថ្មី នៅតាមមូលដ្ឋាន ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដែលជាទម្រង់នៃបទពិសោធន៍ ពិសេសមួយសម្រាប់កម្ពុជាក្នុងការពង្រឹង​របបពហុបក្សនិយម។ បន្តចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ភូមិ ឃុំ សុវត្ថិភាពនៅមូលដ្ឋានស្រុកកំពង់សៀមឱ្យមានប្រសិទ្ធភាពដោយត្រូវជ្រើសរើសភូមិ០១ ក្នុងស្រុកធ្វើជាបទពិសោធន៍ភូមិគ្មានគ្រឿងញៀនហើយពង្រីកបទពិសោធន៍ជោគជ័យទៅបណ្តាភូមិផ្សេងៗទៀត។

ក្នុងកិច្ចប្រជុំនោះ មានការប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានតាមបណ្តាឃុំទាំង១៥ ទូទាំងស្រុកកំពង់សៀម ដែលមានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជិត៦ម៉ឺននាក់នៅឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ នាទីutes មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

Thaifex-Anuga Asia ២០២៥ ស្រូបទាញក្រុមហ៊ុនតាំងពិព័រណ៌អន្តរជាតិ និងពាណិជ្ជករជុំវិញពិភពលោក រុញច្រានកិច្ចព្រមព្រៀងអាជីវកម្មអន្តរជាតិយ៉ាងសកម្ម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី អញ្ជើញ​សម្ពោធដាក់​ឱ្យប្រើប្រាស់​ សាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវខ្លោងទ្វារ និង សមិទ្ធផលនានា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម