ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ពិភាក្សាទ្វេភាគីជាមួយប្រតិភូចិន ដឹកនាំដោយលោក លី ស៊ូ ឡី
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈ អចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់គណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំង២ ក៏បានពិភាក្សា និងរំលឹកឡើងវិញ ពីទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសយើងទាំងពីរ។ ជាមួយគ្នានោះដែរ ភាគីទាំងពីរក៏បានកត់សម្គាល់នូវសារៈសំខាន់នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគីទាំង ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល គណបក្ស ដើម្បីស្វែងរកប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តចិននៅខេត្តសៀមរាបនាឱកាសនេះ គឺ ដើម្បីចូលរួមពិធីបើក(ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា ចិន ឆ្នាំ២០២៤) និង ធ្វើសិក្ខាសាលាទ្រឹស្តីលើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ បទពិសោធន៍ និងរបៀបពង្រឹងការ ការពារអេកូបរិស្ថានក្នុងការជម្រុញទំនើបកម្ម ផងដែរ៕
អត្ថបទ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


