ព័ត៌មានជាតិ
អ្នកនេសាទណាល្មើស ប្រើឧបករណ៍ឆក់លួចដាក់មងចងសន្ទូចក្នុងអន្លង់អភិរក្ស នឹងត្រូវអនុវត្តច្បាប់
មន្ត្រីខណ្ឌជលផល និងអង្កការដៃគូរៀបចំយន្តការអភិរក្សសត្វផ្សោត ដោយបង្កើតទីស្នាក់ការអភិរក្សថ្មីមួយកន្លែងទៀតនៅក្បាលកោះសំពាយ ដើម្បីឱ្យមន្ត្រីពាក់ព័ន្ធស្នាក់នៅប្រចាំការ បង្ក្រាបបទល្មើសនេសាទ និងឃាត់ខ្លួនជនសង្ស័យណា ប្រើប្រាស់ឧបករណ៍ឆក់ លួចដាក់មង ចងសន្ទូចនៅក្នុងតំបន់ហាមឃាត់ បង្កផលប៉ះពាល់ដល់ធនធានជលផល ត្រូវតែនាំខ្លួនមកអនុវត្តច្បាប់។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖ មន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានភាពប្រទាក់ក្រឡាគ្នា និងស្របតាមអនុក្រឹត្យលេខ១៥៥ អ.ន.ក្រ.បក ដើម្បីអភិរក្សធនធានជលផល នៅតំបន់ស្នូល២ ដែលមានផ្ទៃទឹកជាង១២២ គីឡូម៉ែត្រការរ៉េ ស្ថិតនៅក្នុងស្រុកសៀមបូក ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា៖ នៅក្នុងឆ្នាំ២០២៣ សត្វផ្សោតធំៗនៅអន្លុងត្បូងខ្លានេះ បានស្លាប់ចំនួន២ក្បាលរួចមកហើយ កត្តាចាំបាច់ថ្ងៃនេះយើងបានមកជួបជុំគ្នា ត្រូវពិគ្រោះយោបល់ដាក់វិធានការម៉ឺងម៉ាត់ ហាមចូលនេសាទ នៅតំបន់អភិរក្សសត្វផ្សោត ទៅតាមនិយាមការដែលបានកំណត់ក្នុងអនុក្រឹត្យ អ្នកពាក់ព័ន្ធឲ្យជួយបង្វិលគម្រោង ឬក៏ជួយពិចារណាទៅលើតំបន់ហាមឃាត់ដែល យើងត្រូវជួយអភិរក្សសត្វផ្សោត តែបើយើងទៅជួយដល់សហគមន៍នេសាទ នៅសង្កាត់សាមគ្គីនោះវិញ វាអត់ពាក់ព័ន្ធ អញ្ចឹងថ្ងៃនេះ អ្នកពាក់ព័ន្ធទាំងអស់ នឹងយល់ដឹងហើយ ចូលរួមជាមតិយោបល់ លើកឡើងពីបញ្ហា និងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចប្រជុំនេះ។

លោក សុខចាន់ សំអឿន អភិបាលរងក្រុងស្ទឹងត្រែង បានគាំទ្រលើការលើកឡើងនេះ ហើយអាជ្ញាធរនឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ទៅដល់ប្រជាសហគមន៍នេសាទ ព្រោះកន្លងមកពិនិត្យឃើញថា យើងបានសហការជាកម្លាំងសាមគ្គីបានល្អ បង្ក្រាបបទល្មើសនេសាទ មិនថាពេលថ្ងៃ ឬនៅពេលយប់នោះទេ។
លោក ពក វណ្ណៈ ប្រធានសហគមន៍នេសាទសង្កាត់ព្រះបាទបានបញ្ចាក់ថា៖ សកម្មភាពបង្ក្រាបបទល្មើសនេសាទ ប្រជាសហគមន៍តែងយោគយល់ដល់ប្រជាអ្នកនេសាទគឺ ធ្វើការអប់រំផង ធ្វើកិច្ចសន្យាផង ហើយក៏មានការដកហូតទូកយកមករក្សាទុក និងឧបករណ៍នេសាទខុសច្បាប់ យកមកបំផ្លាញចោល ដើម្បីឱ្យជនខិលខូចមានការរាងចាល។

លោក ផាត តូមី មន្ត្រីសម្របសម្រួលគម្រោងអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងបានគាំទ្រចំពោះវិធានការអនុវត្តបានខ្ជាប់ខ្ជួននេះ ហើយគម្រោងអង្គការនៅបន្តជួយឧបត្ថម្ភ ប្រេង ថវិកាសម្រាប់ចុះបំពេញបេសសសកម្ម ប្រចាំខែ និងសម្ភារៈមធ្យោបាយផ្សេងៗបន្ថែមទៀត។
លោកបន្តថា៖ ការជូយគាំទ្រផ្នែកនេះគឺដើម្បីពង្រឹងដល់ការអភិរក្សសត្វផ្សោត ត្រីមេពូជឱ្យទទួលបានជោគជ័យ និងកាន់តែប្រសើរឡើង នៅឆ្នាំ២០២៤នេះ។

សូមបញ្ចាក់ថា៖ កិច្ចប្រជុំនេះបានធ្វើឡើងកាលដើមខែមករាឆ្នាំ ២០២៤ ដើម្បីបង្កើនដល់ការអភិរក្សត្រីផ្សោតនិងត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាពនោះ កាលពី៣១/ ឧសភា/ ២០២៣ ឯកឧត្តមឌិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រគល់ទូកស្មាច់ និងម៉ាស៊ីន ២៥ សេះបន្ថែមចំនួន ៥ គ្រឿង ពិលបំភ្លឺខ្នាតធំចំនួន៥ ហ្សីលម៉ែលមើលឆ្ងាយចំនួន៥គ្រឿង និងឧបត្ថម្ភថវិកា៥លានរៀល ដល់មន្ត្រីជំនាញជលផល ដើម្បីបន្តការងារអភិរក្សសត្វផ្សោត និងត្រីមេពូជឱ្យមានប្រសិទ្ធភាព នៅស្រុកសៀមបូកនេះផងដែរ៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ