ព័ត៌មានជាតិ
មកដល់បច្ចុប្បន្នមានមន្ត្រីនគរបាលជាតិជាង៨០នាក់ប្រឈមនឹងវិន័យរបស់ក្រសួងមហាផ្ទៃ
មកដល់បច្ចុប្បន្នមានមន្ត្រីនគរបាលជាតិជាង៨០នាក់ដែលប្រឈមរងនឹងវិន័យកងកម្លាំងលេខ០០៦របស់ក្រសួងមហាផ្ទៃ ក្នុងនោះមានជាង៤០នាក់ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និង៩នាក់ទៀតត្រូវបានដកចេញពីតំណែង និងបន្ថយឋានន្តរស័ក្តិ ក្រៅពីនោះគឺពាក់ព័ន្ធការល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិលេខ០០៦។ នេះបើតាមការឲ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់កម្ពុជាថ្មី នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមមន្ត្រីនគរបាលជាតិទាំងជាង៨០នាក់នោះ មានជាង៧០នាក់ត្រូវបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ហើយក្នុងចំណោមជាង៧០នាក់នោះ មានជាង៤០នាក់ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ក្នុងយុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលជាតិទូទាំងប្រទេស។

លោក ទូច សុខៈ បញ្ជាក់ថា ការធ្វើតេស្ដរកសារធាតុញៀនលើមន្ត្រីនគរបាលជាតិនេះ ក្រសួងមហាផ្ទៃមិនបានកំណត់ពេលវេលាក្នុងការបើកយុទ្ធនាការ ឬបិទយុទ្ធនាការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលជាតិនោះទេ គឺធ្វើទៅតាមដំណាក់កាលនីមួយៗ និងតាមសម្រួលដោយមិនបង្ខំ និងតាមលទ្ធភាពដែលមាន ពោលគឺអាស្រ័យទៅលើឧបករណ៍ធ្វើតេស្ដសារធាតុញៀន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា ក្នុងក្របខណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ គឺអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ចប់ដោយជោគជ័យក្នុងកម្រិតមួយគួរឲ្យកត់សម្គាល់លើការធ្វើតេស្ដរកសារធាតុញៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពោលគឺនៅតាមបណ្ដាលស្នងការដ្ឋានទាំងអស់ទូទាំងប្រទេសកម្ពុជា៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


