Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ពង្រឹង អនុវត្តការងារ ភូមិមួយផលិតផលមួយ

បានផុស

នៅ

តំណាង សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល សមាជិកគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារបច្ចេកទេសអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំលើកទីមួយ របស់ក្រុមការងារបច្ចេកទេសជំរុញចលនាភូមិមួយ ផលិតផលមួយរបស់ក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស ប្រជុំនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យ ឡឹក តារា បានផ្តល់អនុសាសន៍ និងណែនាំដល់ក្រុមការងារបច្ចេកទេសដូចតទៅ៖ ១ ឈ្វេងយល់អំពី ច្បាប់លិខិតបទដ្ឋានគតិយុត្តិ ស្តីពី ភូមិមួយផលិតផលមួយ ២. សិក្សាឈ្វេងយល់អំពីផលិតផល ឬសេវាសុខាភិបាលដែលមានលក្ខណៈពិសេស ដើម្បីចុះបញ្ជីជាផលិតផលភូមិមួយផលិតផលមួយ របស់ក្រសួងសុខាភិបាល ៣. រៀបចំផែនការសកម្មភាព និងធ្វើការផ្សព្វផ្សាយពាក់ព័ន្ធនឹងគោលនយោបាយ នៃការជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងអង្គភាពក្រោមឱវាទរបស់ ក្រសួងសុខាភិបាលឱ្យបានទូលំទូលាយ និង៤. ចូលរួមជាមួយក្រុមការងារអន្តរក្រសួង ដើម្បីវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងសុខភាពទៅលើផលិតផលដែលក្រសួងនានាស្នើសុំចុះបញ្ជី និងផ្សព្វផ្សាយ។

ជាចុងក្រោយ គណៈកម្មាធិការការងារបច្ចេកទេសជំរុញចលនាភូមិមួយផលិតផល មួយរបស់ក្រសួងសុខាភិបាល បានដាក់ចេញ កាលវិភាគការងារប្រជុំជាបន្តបន្ទាប់ដើម្បីជំរុញ និងអនុវត្តការងារភូមិមួយផលិតផលមួយរបស់ ក្រសួងសុខាភិបាល ឱ្យកាន់តែរលូន និងមានវឌ្ឍនភាព។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសជម្រុញចលនាភូមិមួយផលិតផលមួយ របស់ក្រសួងសុខាភិបាល និងមានសមាជិកចូលរួមចំនួន ៥ រូបទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម