ព័ត៌មានជាតិ
ក្រសួងបរិស្ថាន៖ ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m ជាកម្រិតតិចតួចប៉ុណ្ណោះ
ក្រសួងបរិស្ថា បានបញ្ជាក់ថា ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ pg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។

នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។
ក្រសួងបរិស្ថាន ក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។
ជាលទ្ធផលរហូតមកដល់ពេលនេះចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។
នៅក្នុងទិសដៅលើកកម្ពស់ការថែរក្សាបរិស្ថានឱ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការប្រើប្រាស់ប្រេងឥន្ធនៈស្ដង់ដា EURO 4 និង EURO 5 ដែលបានកាត់បន្ថយយ៉ាងច្រើននូវការសាយភាយសារធាតុបំពុលខ្យល់ចូលទៅក្នុងបរិយាកាស៕
ការការពារគុណភាពខ្យល់នៅតែជាការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន សូមប្រកាសត្រៀមខ្លួនសហការជាមួយប្រទេសជាមិត្ត និងអង្គការអន្តរជាតិទាំងអស់ ចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាបំពុលខ្យល់ ដើម្បីសុខុមាលភាពប្រជាជនក្នុងតំបន់ និងនៅក្នុងពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


