ព័ត៌មានជាតិ
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ រយៈពេលបីថ្ងៃចូលឆ្នាំចិនវៀតណាម
រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ ០៩-១១ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប។

ប្រភពដដែលបានបង្ហាញថា ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ មកដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃនេះ មានចំនួនប្រមាណ ១១៧,៦៧៧ នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥,៤៨១នាក់។
របាយការណ៍បានបង្ហាញទៀតថា ទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ ៩៩,៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០,០០០នាក់ ។
ចំណែកភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ១៨,០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥,៤៨១នាក់។
ភ្ញៀវទេសចរបរទេសប្រមាណ ៨០ ម៉ឺននាក់មកទស្សនារមណីយដ្ឋានអង្គរ ក្នុងឆ្នាំ ២០២៣ ដែលចំនួននេះកើនឡើងប្រមាណ ១៧០% បើធៀបនឹងឆ្នាំ ២០២២។ ប៉ុន្តែចំនួននេះនៅទាបនៅឡើយ បើធៀបនឹងឆ្នាំដែលពិភពលោកមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ១៩ ដែលក្នុងមួយឆ្នាំ ភ្ញៀវបរទេសជាង២លាននាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


