Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំចិន ៣ ថ្ងៃ ខេត្តកែប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៧ ម៉ឺននាក់

បានផុស

នៅ

ចាប់ពីថ្ងៃទី ៩ រហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ គិតត្រឹមរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន -វៀមណាម ខេត្តកែបទទួល បានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៧៣,១៤៥ នាក់ កើនឡើង ៨.៣៦% បើធ្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣ ដែលមានចំនួនតែ ៦៧,០៣០ នាក់។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានបន្តឱ្យដឹងថា ភ្ញៀវទេសចរ ភាគច្រើនបានញ្ជើញទៅលេងកម្សាន្តនៅរមណីយដ្ឋានតំបន់ឆ្នេរសមុទ្រអង្កោល ដែលជារមណីយដ្ឋានថ្មី ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនមកលេងកម្សាន្ត។ ក្រៅពីនេះ ភ្ញៀវទេសចរ ក៏បានមកកំសាន្តលេង ឆ្នេរសមុទ្រក្រុងកែប និងតំបន់រមណីយដ្ឋាន ផ្សេងៗទៀត  ក្នុងខេត្តកែប ផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ រូបនេះ បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរជាតិ ដែលមកលេងកម្សាន្ត នៅខេត្តកែប ក្នុងនោះភ្ញៀវទេសចរជាតិ ចំនួន ៧២,៤៩៤នាក់ កើនឡើង ៩.៥១% នេះបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៦៦,១៩៤នាក់។

ចំពោះភ្ញៀវទេសចរអន្តរជាតិវិញ គឺមានចំនួន ៦៥១នាក់ ថយចុះ ២២.១២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ មានចំនួន ៨៣៦ នាក់៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម