ព័ត៌មានជាតិ
៦៩ឆ្នាំនៃការកកើតកាកបាទក្រហមកម្ពុជា មានក្សត្រី និងឥស្សរជន៦អង្គ/រូបហើយ ធ្វើជាប្រធាន
ថ្ងៃទី១៨ ខែកុម្ភៈនេះ គឺជាខួបលើកទី៦៩ឆ្នាំ នៃថ្ងៃបង្កើតសមាគមជាតិកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៤)។ រយៈពេល៦៩ឆ្នាំមកនេះ កាកបាទក្រហមកម្ពុជា ត្រូវបានដឹកនាំដោយព្រះមហាក្សត្រី និងឥស្សរជនចំនួន៦អង្គ/រូប ដែលខណៈបច្ចុប្បន្ននេះ ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៥ គឺដំបូងឡើយមានឈ្មោះថា សមាគមជាតិកាកបាទក្រហមខ្មែរ ដែលមានសម្ដេចព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ ជាព្រះប្រធាន ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៦៧ ហើយចាប់ពីឆ្នាំ ១៩៦៧ ដល់ឆ្នាំ១៩៧០ គឺស្ថិតក្រោមព្រះរាជដឹកនាំដោយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។
លុះដល់ឆ្នាំ១៩៧១ ស្ថាប័នកាកបាទក្រហមកម្ពុជា ត្រូវបានបន្តដឹកនាំដោយលោកស្រី ជួប សំឡុត ដែលលោកស្រី បានដឹកនាំស្ថាប័នមនុស្សធម៌នេះប្រមាណជាង២ឆ្នាំ ពោល គឺឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣។

ឥស្សរជនដែលដឹកនាំកាកបាទក្រហមបន្តពីលោកស្រី ជួប សំឡុត គឺលោកស្រី ផ្លេក ភិរុណ។ លោកស្រី ផ្លេក ភិរុណ គឺជាឥស្សរជនទី៤ ដែលបានដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជាចំនួនពីរលើក គឺលើកទី១ ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ ១៩៧៥ និងលើកទី២ ក្រោយថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩២។
ក្រោយការបោះឆ្នោតជាតិជាសកលជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ១៩៩៣ ស្ថាប័នកាកបាទក្រហមកម្ពុជា ក៏បានត្រូវបានផ្លាស់ប្ដូរថ្នាក់ដឹកនាំបន្តទៀត ដែលកាលនោះ ក្នុងនាមជាអ្នកម្នាងនៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បានបន្តជាព្រះប្រធានកាកបាទក្រហមកម្ពុជា ចន្លោះឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៨។
រាប់ចាប់ពីឆ្នាំ១៩៩៨ ស្ថាប័នមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយឧត្តមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រហូតដល់បច្ចុប្បន្ននេះ ពោល គឺមានរយៈពេលជាង ២៦ឆ្នាំមកហើយ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


