ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ បង្ហាញគម្រោងចង់វិនិយោគកែច្នៃប្លាស្ទិកឡើងវិញ លទ្ធភាពនាំទៅកាន់ទីផ្សារអន្តរជាតិ
ក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត បានបង្ហាញគម្រោងចង់វិនិយោគលើសំណល់ប្លាស្ទិកនៅកម្ពុជា តាមរយៈការកែច្នៃសំណល់ប្លាស្ទិកឡើងវិញ ដែលមានលក្ខណៈជាពាណិជ្ជកម្ម និងមានលទ្ធភាពនាំទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត បានថ្លែងសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលធ្វើឲ្យការនាំចូលថង់ប្លាស្ទិកមានការថយចុះជាង ៥០%។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី បានគូសបញ្ជាក់ពីឱកាសវិនិយោគលើការកែច្នៃប្លាស្ទិកឡើងវិញ ដោយប្រព័ន្ធ Recycled Polyethylene Terephthalate (RPET) ដើម្បីចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកពីអាជីវកម្ម និងអ្នកប្រើប្រាស់ ព្រមទាំងបានបង្ហាញពីដំណើរការផលិតកម្ម ដែលផ្តល់អត្ថប្រយោជន៍ ដល់ការលើកស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផងដែរ។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានគាំទ្រចំពោះសកម្មភាពវិនិយោគទាំងឡាយណា ដែលគិតគូរដល់ប្រយោជន៍ប្រជាពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានជាធំ ជាពិសេសរួមចំណែកធ្វើឲ្យសហគមន៍មានភាពជាម្ចាស់ការ គិតគូរដល់ផលប៉ះពាល់បរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដំណាក់កាលទី១៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


