Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ​ ៖ ដំណើរ​ទស្សនកិច្ច​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​តទៅ​ម៉ាឡេស៊ី​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ

បានផុស

នៅ

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​លើកដំបូង ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​របស់​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត​នេះ ត្រូវបាន​អ្នកវិភាគ​មើលឃើញថា ជាការ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច កៀរគរ​អ្នកវិនិយោគ និង​កិច្ច​សហ​ប្រប​ត្តិ​កា​រលើ​វិស័យ​ការងារ ធ្វើ​យ៉ាង​ណា​ដើម្បី​សម្រួល​ទៅដល់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

អ្នកវិភាគ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក​បណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា​ «​ដំណើរ​ទស្សនកិច្ច​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​តែងតែ​នាំមក​វិញ​នៅ​ការវិនិយោគ ដូចគ្នា​ទៅនឹង​ដំណើរ​ទៅ​ទស្សនកិច្ច​ទៅ​ម៉ាឡេស៊ី​យ៉ាង​ដូច្នេះ​ដែរ​។ លោក​បណ្ឌិត​ជឿជាក់ថា នឹង​អាច​ប្រមូលបាន​អ្នកវិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ការងារ និង​កិច្ចសហការ​ផ្សេងៗ​ទាក់ទង​នឹង​ការផ្លាស់ប្តូ​លើ​វិស័យ​ការងារ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ជាដើម ពីព្រោះ​កម្ពុជា​ក៏មាន​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​យ៉ាងច្រើន​ផងដែរ​»​។

លោក​បណ្ឌិត​យង់ ពៅ បាន​គូសបញ្ជាក់​បន្ថែមថា កម្ពុជា​ក៏​អាច​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​គាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រទេស​ដែលមាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​ការងារ​ជាមួយ​កម្ពុជា​លើ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​១,៥ លាន​នាក់​ផងដែរ ពីព្រោះ​ប្រទេស​ម៉ាឡេស៊ី​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​នៅក្នុង​តំបន់ និង​មាន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ និង​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។

ជា​មួយ​គ្នា​នេះ លោក​បណ្ឌិត​ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​-​ប្រទេស​ម៉ាឡេស៊ី ក៏​កំពុង​នៅលើ​វិថី​មួយ​ល្អ​ជាង​ពេលណាៗ​ទាំងអស់​ផងដែរ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​អាណត្តិ​មុនៗ និង​បច្ចុប្បន្ន​អាច​តែងមាន​ភាពស្វាហាប់​លើ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់ និង​តែងតែ​ក្តោប​ឱកាស​នៃ​ទំនាក់ទំនង​ល្អ​នេះ​មក​ដើម្បី​កៀរគរ​អ្នកវិនិយោគ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ថ្មី​បន្ថែមទៀត​ទាំង​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​។

​គូស​បញ្ជាក់​ថា យោងតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២៣ កម្ពុ​ជាមាន​ពលករ​កំ​ពុង​ស្នាក់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស​ប្រមាណ​ជាង​១,៣​លាន​នាក់ ក្នុង​នោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន​ជាង​២២០០​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម