ព័ត៌មានជាតិ
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ប្រជាជនគ្រប់មជ្ឈដ្ឋាននៅតែមានជំនឿចិត្តចំពោះប្រធានគណបក្សប្រជាជនកម្ពុជា
តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន លើកឡើងថា ប្រជាជនខ្មែរគ្រប់មជ្ឍដ្ឋាននៅតែមានជំនឿចិត្តយ៉ាងមុះមុតចំពោះប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដោយស្តែងឡើងតាមរយៈការបោះឆ្នោតសកល និង អសកល ដែលគណបក្សប្រជាជនកម្ពុជា តែងទទួលបានជោគជ័យគ្រប់ការបោះឆ្នោត។

លោក ហេង សំណាង តំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំង១៦ផែន បានលើកឡើងថា កម្ពុជា មុននឹងមានថ្ងៃនេះ បានឆ្លងកាត់ភាពលំបាកច្រើនរាប់មិនអស់ ស្ទើរតែបាត់បង់ប្រទេស ខណៈប្រជាជន ត្រូវបានសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោក ថា បើគ្មានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងច្បាស់លាស់របស់ប្រធានគណបក្សប្រជាជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នោះទេ មកទល់បច្ចប្បន្ននេះ កម្ពុជាអាចនឹងបន្តជោគជាំទៅដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ។

លោក ហេង សំណាង សង្កត់ធ្ងន់ថា សករាជតេជោ គឺជាតឹកតាងមួយសម្រាប់កូនខ្មែរគ្រប់ជំនាន់ចងចាំ មិនអាចបំភ្លេច ហើយគុណូបការៈដ៏ថ្លៃថ្លា និងការលះបង់ដ៏មហាធំធេងរបស់សម្តេចតេជោ ចំពោះស្នាដៃដ៏ឧដុង្គឧត្តមជាច្រើនដែលឥតគណនាបាន ពិសេសការលះបង់ទាំងកម្លាំងកាយចិត្ត ប្រកបដោយគតិបណ្ឌិត ដើម្បីប្តូរយកនូវសន្តិភាព សិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ដោយឡែក ស្តែងចេញតាមរយៈការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ និងការបោះ ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានបន្តទទួលជោគជ័យសម្រាប់ការបោះឆ្នោតនេះ ដែលជាលទ្ធផលទទួលបានសំឡេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហេង សំណាង តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
តំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចាត់ទុកថា ប្រជាជនគ្រប់មជ្ឈដ្ឋាន មានជំនឿជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលមានដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាគន្លឹះ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយ ចីរភាព សំដៅបន្តធានាបានសមិទ្ធផលនានា និងសុខ សន្តិភាពរបស់កម្ពុជាជានិរន្តន៍។

ជាថ្មីម្តងទៀត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការ សមាគម ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍សង្គមជាតិរួមគ្នាឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


