ព័ត៌មានជាតិ
ពលរដ្ឋអាចផ្ញើពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើ ពុករលួយ តាមប្រៃសណីយ៍បាន ដោយឥតគិតថ្លៃ
ចាប់ពីពេលនេះ ប្រជាពលរដ្ឋដែលមានបំណងចង់ផ្ញើសំបុត្រ ឬពាក្យបណ្ដឹងផ្សេងៗទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺអាចផ្ញើសំបុត្រ ឬពាក្យបណ្ដឹងទាំងនោះ តាមរយៈប្រៃសណីយ៍កម្ពុជាបាន ហើយថែមទាំងមិនគិតថ្លៃសេវានោះឡើយ។

នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក ជា សំអាត អគ្គនាយកនៃអគ្គនាយដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងរួមរវាងស្ថាប័នទាំងពីរស្តីពីការផ្ញើសំបុត្រ លិខិតស្នាម ពាក្យប្តឹង មកអង្គភាពប្រឆាំងអំពើពុករលួយ តាមរយៈប្រៃសណីយ៍កម្ពុជា ដោយមិនយកថ្លៃសេវា។
សេចក្ដីជូនដំណឹងរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងប្រៃសណីយ៍កម្ពុជា បានគូសបញ្ជាក់ថា ដើម្បីផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការផ្ញើសំបុត្រ ឬលិខិតស្នាម ជាពិសេសពាក្យបណ្ដឹង ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានចុះសហការគ្នាក្នុងការផ្ដល់សេវាផ្ញើលិខិតដោយមិនគិតថ្លៃ ចំពោះអ្នកមានបំណងចង់ផ្ញើសំបុត្រ ឬពាក្យប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ការផ្ញើសំបុត្រ ឬលិខិតស្នាមពាក្យប្ដឹងទៀតសោតនេះ គឺគ្រាន់តែបំពេញលើខ្នងសំបុត្រតាមការកំណត់មួយចំនួនប៉ុណ្ណោះ រួចដាក់ចូលក្នុងប្រអប់សំបុត្រគ្រប់សាខាប្រៃសណីយ៍កម្ពុជា តាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស។ តាមរយៈនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអង្គភាពប្រឆាំងអំពើពុករលួយ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍របស់ប្រៃសណីយ៍កម្ពុជា ដែលផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់នេះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


