ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូង នៅខែឧសភា ឆ្នាំ ២០២៤ខាងមុខនេះ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតពីវិនិយោគិនកូរ៉េខាងត្បូង នៅក្នុងប្រទេស កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ១៥ ខែមីនានេះថា នាពេលឆាប់ៗខាងមុខនេះ នឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជា ហើយសម្ដេច ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង នឹងមក ហើយនៅខែ ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញរបស់ឯកឧត្ដមប្រធានាធិបតី»។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូងនាពេលខាងមុខនេះ សម្ដេច នឹងជជែកពិភាក្សាជាមួយថ្នាក់ដឹកនាំ និងវិស័យឯកជនរបស់កូរ៉េខាងត្បូង ដើម្បីទាក់ទាញការវិនិយោគិនពីកូរ៉េខាងត្បូង មកប្រទេសកម្ពុជាបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាល ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេល ៦ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ទទួលបានគម្រោង វិនិយោគចំនួន ១៧៣គម្រោង ដោយមានទុនវិនិយោគចំនួន ៤ ១៥០លានដុល្លារអាមេរិក ហើយនឹងអាចបង្កើតការងារប្រមាណ ១៧៧ ០០០កន្លែង។
ប្រទេសដែលដាក់ទុនវិនិយោគនោះ រួមមាន៖ ប្រទេសចិន, សិង្ហបុរី, អាមេរិក, កូរ៉េខាងត្បូង, វៀតណាម, ថៃ, ប្រុយណេ, ស៊ុយអែត, កាណាដា, ជប៉ុន និងពីវិនិយោគិនក្នុងស្រុក៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


