ព័ត៌មានជាតិ
មិនបាច់ដុតចោល កសិករប្រមូលចំបើងតាមវាលស្រែលក់ឲ្យឈ្មួញ បានចំណូលទ្រទ្រង់ជីវភាពគ្រួសារ
ចំបើងគឺជាស្មៅមួយប្រភេទដែលកើតចេញពីដើមស្រូវ ក្រោយកសិករច្រូតកាត់និងប្រមូលគ្រាប់ស្រូវទើបបានបន្សល់នូវដើមស្រូវស្ងួតគឺគេហៅថា”ចំបើង”នៅតាមវាលស្រែរបស់កសិករនិមួយៗ។
កសិករខ្លះក៏ប្រមូលពីស្រែមួយចំនួនទុកសម្រាប់ជាចំណីសត្វគោ ហើយភាគច្រើនក៏បានដុតចោលលើដីស្រែតែម្តង ដោយការដុតនេះក៏អាចបង្កជាហានិភ័យជាយថាហេតុម្តងម្កាល តាមរយះម្ចាស់ស្រែធ្វេសប្រហែសបណ្តាលឲ្យអគ្គិភ័យកើតឡើងដល់ចម្ការឬផ្ទះអ្នកភូមិ។
តែមកដល់ពេលបច្ចុប្បន្ននេះ កសិករលែងបារម្ភលើបញ្ហាចំបើងនៅលើស្រែរបស់ខ្លួនទៀតហើយ ដោយសារតែមានឈ្មួញដើរប្រមូលយកគ្មានសល់ ដើម្បីធ្វើអាជីវកម្មចំបើងបន្ថែមលើមុខរបរកសិកម្មដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ព្រោះចំបើងក៏បានផ្តល់ផលប្រយោជន៍ច្រើនយ៉ាងដែរ ខណះដែលម្ចាស់ស្រែថាចំបើងអាចបង្កឲ្យមានផលលំបាកក្នុងការភ្ជួរដីស្រែមិនបានជ្រៅល្អទើបពួកគាត់មួយចំនួនធំតែងដុតចោលនៅលើស្រែតែម្តង។
លោក អុិន ធឿន ជាកសិករ រស់នៅភូមិទទឹង២ ឃុំបួរវេល ស្រុកបវេល ខេត្តបាត់ដំបង បានលើកឡើងថា លោកបានចាប់យកមុខរបរមូរចំបើងនេះរយះពេល ៣ ឆ្នាំហើយ ដើម្បីរកកម្រៃទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ បន្ថែមលើមុខរបរកសិកម្ម។ លោកថា លោកមានទីតាំង ២ កន្លែងសម្រាប់ស្តុកទុកដុំចំបើងសម្រាប់ដឹកនាំចេញទៅលក់ឲ្យម៉ូយៗ ដែលបានកំម៉ង់ទិញចំបើងពីលោក។ ចំណែកតម្លៃក្នុង ១ ដុំចំបើងចន្លោះពី ២០០០ រៀលដល់ ៣០០០ រៀល តាមទំហំដុំតូចនិងធំ ហើយរបរនេះបានជួយសម្រួលដល់ជីវភាពគ្រួសារលោកបានមួយផ្នែកផងដែរក្នុងរយះពេល ៣ ឆ្នាំមកនេះ។
លោកបន្តថា “មុខរបរមូរចំបើងនេះខ្ញុំរកបាន ៣ ឆ្នាំហើយ ព្រោះខ្ញុំគិតថាក្រោយពីការប្រមូលផលស្រូវ គ្រួសារខ្ញុំនិងកូនៗខ្ញុំអត់ការងារធ្វើទេ ដូចនេះហើយទើបខ្ញុំចាប់យកមុខរបរនេះបន្ថែម ហើយកូនៗខ្ញុំវានាំគ្នាធ្វើទៅគ្រាន់បានកម្រៃសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកបន្តទៀតថា៖ «ខ្ញុំបានទិញម៉ាសុីនមូរចំបើង ១ គ្រឿង ហើយត្រាក់ទ័រ ១ គ្រឿងទៀតសម្រាប់អូស។ ខ្ញុំគិតថារបរប្រមូលចំបើងនេះមិនខុសអីទេ។ ផ្ទុយទៅវិញវាមានផលប្រយោជន៍សម្អាតចំបើងឲ្យម្ចាស់ស្រែដើម្បីងាយស្រួលភ្ជួរដីស្រែ ហើយបើម្ចាស់ស្រែដុតចោលវាមិនជាជម្រើល្អសម្រាប់ម្ចាស់ស្រែនោះទេ»។
ទន្ទឹមគ្នានេះដែរ លោក សឿន គឹមសាន ម្ចាស់ស្រែបានលើកឡើងដែរថា ចំបើងមានផលប្រយោជន៍សម្រាប់ជាចំណីសត្វ ហើយការប្រមូលចំបើងចេញពីស្រែអស់ក៏ជាការល្អសម្រាប់លោកដែរ ព្រោះកាលណាមានចំបើងនៅលើស្រែពិបាកភ្ជួដី។
លោកថា «កន្លងមកខ្ញុំក៏ដូចជាកសិករផ្សេង តែងតែដុតចោលនៅលើស្រែតែម្តង ហើយពេលដុតម្តងៗមិនស្រូលទេ គឺមានការបារម្ភខ្លាចឆេះរាលដល់របស់អ្នកដទៃ ពេលនោះខ្ញុំមិនហ៊ានដើរចោលដោយមិនយកចិត្តទុកដាក់នោះទេ តែពេលនេះខ្ញុំមិនបារម្មទៀតទេ មានគេមកប្រមូលយកអស់តែម្តង ខ្ញុំគិតថាចំបើងផ្តល់ផលប្រយោជន៍ ២ យ៉ាងដែរ គឺផ្តល់ប្រយោជន៍ដល់អ្នកប្រមូល និងអ្នកចិញ្ចឹមសត្វគោ»។
យ៉ាងណាមិញ ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បានបញ្ចេញទស្សន:ថា ការប្រកបរបរមូរចំបើងលក់នេះក៏ខាងលោកមិនសូវប្រឈមនិងចំណីគោដែរ គ្រាន់តែពេលគោសុីអស់កំម៉ង់ឲ្យអ្នកលក់ដឹកដល់កសិដ្ឋាន មិនពិបាកទិញស្មៅដែលមានតម្លៃខ្ពស់ជាងចំបើង ហើយចំបើងក៏មានសារធាតុល្អសម្រាប់សុខភាពគោមិនចាញ់ស្មៅនាំចូលមកដាំដែរ ហើយ១ខែលោកកំម៉ង២ដង។
ដោយឡែកលោក ហេង សិទ្ទ មន្ត្រីកសិកម្មខេត្តបានឲ្យដឹងថា បច្ចុប្បន្នរបរមូចំបើងមិនមែនមានតែស្រុកបវេលមួយនោះទេ បណ្តាស្រុកគោលដៅកសិកម្មមួយចំនួនទៀត ក៏មានដែរដូចជាស្រុកថ្មគោលជាដើម ហើយចំបើងនេះក៏មានផលប្រយោជន៍សម្រាប់កសិករចិញ្ចឹមគោក្របីដែរ។
បើទោះបីយ៉ាងណា សមត្ថកិច្ចអាជ្ញាធរបានណែនាំដល់អ្នកប្រកបអាជីវកម្មនេះ ឲ្យមានការទទួលខុសត្រូវក្នុងការប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះករណីអគ្គិភ័យ ស្របពេលបច្ចុប្បន្នកម្តៅក៏មានកម្រិតខ្ពស់ ហើយចំបើងវាងាយបំផុតសម្រាប់អគ្គិភ័យឆាបឆេះ។ បើអាជីកររូបណាធ្វេសប្រហែសនឹងកើតមានឡើងដោយយថាហេតុ នាំឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ ឬគ្រោះថ្នាក់ដល់ មនុស្ស សត្វ ផងដែរ ក៏អាចថាបាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា