ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ម្នាក់ ទៅតុលាការ ខណៈតម្លៃនាំចេញទៅប្រទេសថៃ ២០ម៉ឺនរៀលក្នុងមនុស្សម្នាក់
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុម ចុះធ្វើការឃាត់ខ្លួនមេខ្យល់១នាក់ ទៅតុលាការនិងពលករប្រុសស្រី៧នាក់ទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រហ្មនិមិត្ត កាលពីវេលាម៉ោង១យប់ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោក វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា នៅយប់នោះលោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះល្បាត ក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានឃាត់ខ្លួនពលករឆ្លងដែន ដោយខុសច្បាប់ចំនួន៧នាក់ នៅចំណុចមុខបុរីធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពលករទាំងនោះ ត្រូវបានមេខ្យល់បម្រុងនាំឆ្លងដែនទៅធ្វើការនៅស្រុកថៃដោយខុសច្បាប់។ លោកម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីសាកសួររួចពលករខាងលើបានប្រាប់ថា មានមេខ្យល់១នាក់បម្រុងនាំពួកគាត់ទាំង៧នាក់នេះ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ក្រោយពីសួរនាំរួចអាវុធហត្ថ បានដឹកនាំកម្លាំងចុះឃាត់ខ្លួនមេខ្យល់បាន១នាក់ឈ្មោះ ឃីន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ និងដកហូតវត្ថុតាងរថយន្ត១គ្រឿង ម៉ាកតូយូតាកាមេរី ពណ៌បៃតងចាស់ រួចនាំមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បី សាកសួរចម្លើយ។


ក្រោយពីសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានទំនាក់ទំនងជាមួយពលករទាំង៧នាក់ ដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃពិតប្រាកដមែន តាមរយៈដឹកតាមរថយន្តម៉ាកកាមេរីចេញតាមច្រកម៉ាឡៃ ដោយយកតម្លៃឈ្នួលដឹកក្នុងម្នាក់២០ម៉ឺនរៀល។ ផ្អែកលើការឆ្លើយបំភ្លឺរបស់ពលករទាំង៧នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ។ បន្ទាប់មកកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សអាវុធហត្ថ ខេត្តបញ្ជូនមេខ្យល់ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ចំណែកពលករទាំង៧នាក់បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅសាលាបឋមសិក្សាព្រហ្មនិមិត្ត៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ មេខ្យល់៣នាក់ទៀត ផ្គើននិងបម្រាមអាជ្ញាធរជាប់ជុចសមត្ថកិច្ច
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


