ព័ត៌មានជាតិ
ហាមពលរដ្ឋរស់នៅអាស្រ័យដីនៅព្រលានយន្តហោះបែកចានលក់ដីបន្ត ឬបញ្ចាំជាដាច់ខាត
គ្រួសារពលរដ្ឋដែលបានរស់នៅលើដីសាធារណះរបស់រដ្ឋ ក្នុងភូមិសាស្ត្រព្រលាន្តយន្តហោះវាលបែកចានក្នុងក្រុងបាត់ដំបង និង ស្រុកសង្កែ ចាប់ពីថ្ងៃនេះទៅហាមលក់បន្តទៅអ្នកផ្សេងឬបញ្ចាំជាដាច់ខាត។ ការថ្លែងបែបនេះខណះដែលលោក សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារបច្ចេកទេសសិក្សាអំពីលទ្ធភាពស្តារនិងអភិវឌ្ឍអាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការធ្វើចំណាត់ថ្នាក់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដីដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រក្រុង បាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង សម្រាប់អភិវឌ្ឍអាកាសយានដា្ឋនបាត់ដំបង លំដាប់ថា្នក់ 4C កាលពីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ នៅរដ្ឋបាលសាលាខេត្តបាត់ដំបង។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងរស់នៅនិងមានផលប៉ះពាល់លើដីសាធារណះរបស់រដ្ឋក្នុងភូមិសាស្ត្រព្រលានយន្តហោះវាលបែកចាន។ លោក សយ សុខាន់ លើកឡើងគម្រោងអភិវឌ្ឍព្រលានយន្តហោះខេត្តបាត់ដំបង ដើម្បីពង្រីកសេដ្ឋកិច្ចតាមរយះវិស័យទេសចរណ៍ ទាញកំណើនជនបរទេស និងការដឹកជញ្ជូនឲ្យកាន់តែមានប្រសិទ្ធិភាពនិងកំណើនខ្ពស់។
យ៉ាងណាមិញ លោកបានបញ្ជាក់ជូនដល់ពលរដ្ឋជាង ១០០ គ្រួសារ ដែលកំពុងរស់នៅនៅក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបងមិនឲ្យមានការលក់និងផ្ទេរសិទ្ធទៅអ្នកផ្សេងឬបញ្ចាំជាដាច់ខាត ព្រោះវាជាដីសាធារណ:របស់រដ្ឋ។
ជាមួយគ្នានេះ លោក សយ សុខាន់ ក៏បានណែនដល់ក្រុមការងារជំនាញថ្នាក់ខេត្ត ធ្វើយ៉ាងណាពិនិត្យឲ្យបានត្រឹមត្រូវបំផុត ក្នុងការចុះធ្វើបច្ចុប្បន្នភាពជាក់ស្តែង ងាយស្រួលក្នុងការរកដំណោះស្រាយគោលនយោបាយជូនពលរដ្ឋដែលកំពុងរស់នៅដែលរងផលប៉ះពាល់លើលំនៅដ្ឋានឲ្យបានសមរម្យផង ខណះពួកគាត់ខ្លះរស់នៅតាំងពីទសវត្សរ៍ចន្លោះឆ្នាំ១៩៩៧-៩៩ មកម៉្លេះ។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ មានបើកកិច្ចកិច្ចប្រជុំមួយរវាងគណៈកម្មការអន្តរក្រសួង អាជ្ញាធរខេត្តបាត់ដំបង ព្រមទាំងក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យវាយតម្លៃនិងសិក្សាអំពីលទ្ធភាពស្ដារនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានបាត់ដំបង ឲ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់ ៤C។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅផលប៉ះពាល់និងរកដំណោះស្រាយនានាដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបង និងលើដីដែលត្រូវពង្រីកបន្ថែម។
អាកាសយានដ្ឋានខេត្តបាត់ដំបង បានបើកដំណើរការនៅក្នុងឆ្នាំ១៩៦៨ មានទីតាំងស្ថិតនៅក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង (មួយផ្នែកធំនៃអាកាសយានដ្ឋានស្ថិតនៅក្នុងក្រុង និងមួយផ្នែកទៀត ស្ថិតនៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង មានចម្ងាយ ៣ គ.ម.ពីក្រុងបាត់ដំបង និង ២៤៦ គ.ម.ពីរាជធានីភ្នំពេញ។
អាកាសយានដ្ឋានលំដាប់ថ្នាក់ 3C នេះ មានផ្លូវសម្រាប់យន្តហោះឡើងចុះទំហំ ១.៦០០ម x ៣៤ម និង ផ្លូវរត់ (Runway strips) ទំហំ ១.៧២០ ម x ១៥០ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនទៀតមានរបងសាងសង់ពីឥដ្ឋនិងបេតុងប្រវែង ១.៨៨៧ ម៉ែត្រ លើរបងទាំងអស់ប្រវែង ៥.៣០០ម៉ែត្រ។
ផ្ទៃដីអាកាសយានដ្ឋានបាត់ដំបងមានទំហំ ១២៨,៦៨ ហិតតា បានចុះបញ្ជីសារពើភ័ណ្ឌស្ថិតក្រោមការគ្រប់គ្រង់របស់រដ្ឋលេខាធិការអាកាសចរស៊ីវិលរួលរាល់ ហើយអាកាសយានដ្ឋានបាត់ដំបងត្រូវការផ្ទៃដីមួយចំនួនទៀត ដើម្បីពង្រីកបន្ថែមដើម្បីត្រៀមរៀបចំខ្លួនឱ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4C ដែលឈានទៅពង្រីកវិសាលភាពដល់សេវាកម្មនានា ពាក់ព័ន្ធនឹងវិស័យអាកាសចរ ដែលអនុញ្ញាតឱ្យយន្តហោះធំជាងមុនចុះចតលើទឹកដីខេត្តបាត់ដំបងបានដោយរលួន។
បច្ចុប្បន្ន អាកាសយានដ្ឋានមិនមានដំណើរការហោះហើរនោះទេ។ គិតត្រឹមថ្ងៃទី១៨ខែមីនាឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅក្នុងបរិវេណអាកាសយានដ្ឋានបាត់ដំបងចំនួន ១៨១គ្រួសារ៕
បន្តអាន៖ មកស្គាល់ប្រវត្តិព្រលានយន្តហោះបាត់ដំបង ធំជាងភ្នំពេញ ៣ ដង
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


