ព័ត៌មានជាតិ
មកស្គាល់ប្រវត្តិព្រលានយន្តហោះបាត់ដំបង ធំជាងភ្នំពេញ ៣ ដង
ព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ត្រូវបានស្ថាបនាឡើងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ លើទំហំដីជិត១មុឺនហិកតា ធំជាងព្រលានយន្តហោះភ្នំពេញថ្មីដែលកំពុងសាងសង់ជិត ៣ ដង ហើយដែលបានដាក់ឲ្យដំណើរការនៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើរទៅមករវាងភ្នំពេញនិងបាត់ដំបង។ ដោយសារតែចូលក្នុងភ្លើងសង្គ្រាមកាលពីអំឡុងឆ្នាំ១៩៧០ ពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ព្រលានយន្តហោះនេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុងតែម្តង។

ក្រោយពីរបបប៉ុលពតដួលរលំទៅ រដ្ឋាភិបាលថ្មីនិងប្រជាជនកម្ពុជា ក៏ចាប់ផ្តើមរស់រានមានជីវិតឡើងវិញ។ទន្ទឹមនឹងនោះ ព្រលានយន្តហោះបាត់ដំបង ក៏ត្រូវបានបើកដំណើរការឡើងវិញ ដោយការបើកដំណើរការនាពេលនោះ មិនបានពេញលេញនៅឡើយ រហូតដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ បន្តរហូតដល់បច្ចុប្បន្ន។ដោយសារតែកម្រិតសេវាកម្មទាំងស្រុង ទើបព្រលានយន្តហោះខេត្តបាត់ដំបងត្រូវបានអាក់ខានដំណើរការតែម្តង។

សព្វថ្ងៃអាកាសយានដ្ឋានបាត់ដំបង បានបាត់បង់តួនាទីបម្រើការទាំងផ្នែកអាកាសចរណ៍ និងស៊ីវិលមានតែសកម្មភាពយូរៗម្តង នៅពេលដែលឧទ្ធម្ភាគចក្ររបស់មន្ត្រីជាន់ខ្ពស់ធ្វើដំណើរមកកាន់ខេត្តបាត់ដំបងតែប៉ុណ្ណោះ។ បើទោះបីយ៉ាងណា ព្រលានយន្តហោះបាត់ដំបងនៅតែអាចដើរតួនាទីសំខាន់ សម្រាប់បម្រើដល់ការហោះហើរនៅក្នុងស្រុក ករណីដែលមានអសន្តិសុខតាមព្រំដែន ដោយយន្តហោះអាចចុះចតចាក់ប្រេងនៅទីនេះក៏បាន។
ពាក់ព័ន្ធនិងព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបងកន្លងទៅ ប្រមុខរដ្ឋាភិបាលក៏ធ្លាប់បានណែនាំឱ្យមន្ត្រីសាលាខេត្តនិងក្រសួងមន្ទីរពាក់ព័ន្ធ ត្រូវសិក្សាថែរក្សាព្រលានយន្តហោះបាត់ដំបងឱ្យបាន បើទោះបច្ចុប្បន្នព្រលានយន្តហោះនេះ មិនទាន់ផ្តើមដំណើរការសាងសង់នៅឡើយ តែអនាគតចាំបាច់ត្រូវតែធ្វើការអភិវឌ្ឍន៍គម្រោងមួយនេះ។



បើទោះបីព្រលានយន្តហោះខេត្តបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិតែបើពេលខាងមុខកម្រិតជីវភាពរបស់ពលរដ្ឋខ្មែរមានភាពរីកចម្រើននោះ ប្រាកដតម្រូវការធ្វើដំណើរក្នុងប្រទេសនឹងកើនខ្ពស់ហើយការធ្វើដំណើរតាមផ្លូវអាកាស ក៏សេវាកម្មល្អទើបត្រូវរក្សាទុកសម្រាប់ត្រៀមលក្ខណះជួសជល់និងកែលម្អនាពេលអនាគតខាងមុខ។
ក្រោយពីព្រលានយន្តហោះវាលបែកចានខេត្តបាត់ដំបង បានបាត់បង់តួនាទីបំរើសេវាកម្មទាំងផ្នែកទេសចរណ៍និងសុីវិលស្ទើរទាំងស្រុង បច្ចុប្បន្នព្រលាននេះបានក្លាយជាទីកម្សាន្ត កន្លែងហាត់ប្រាណ និងសម្រាកលំហែរអារម្មណ៍នៅរៀងរាល់ល្ងាចៗ៕
អត្ថបទ៖ សៅ រិទ្ធិ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


