ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ ហួសចិត្តដែលលោក មាស រិទ្ធី ស្រង់សម្ដីទៅផ្សាយព័ត៌មានខុសពីការពិត
ឯកឧត្ដម ហ៊ុន ម៉ានី នៅល្ងាចថ្ងៃទី២៥ ខែមីនា នេះ បានសម្ដែងការភ្ញាក់ផ្អើល និងហួសចិត្តតាមបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោក មាស រិទ្ធី ពិធីករព័ត៌មានដ៏ល្បី បានស្រង់សម្ដីរបស់ឯកឧត្ដម ទៅផ្សាយដែលផ្ទុយពីការពិតទាំងស្រុង ជុំវិញការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងឆ្នាំ២០២៤នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរដូច្នេះថា «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ»។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា លោក មាស រិទ្ធី ពិធីករព័ត៌មានដ៏ល្បីបានធ្វើអត្ថាធិប្បាយថា ឆ្នាំថ្មីនេះ កម្ពុជាមិនរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះទេ។ ដោយលោក មាស រិទ្ធី អះអាងថា លោកបានសួរមកកាន់ឯកឧត្ដម ហ៊ុន ម៉ានី ថាហេតុអ្វីមិនធ្វើអង្គរសង្ក្រាន្ត ហើយឯកឧត្ដម ហ៊ុន ម៉ានី ឆ្លើយតបថាមូលហេតុដែលកម្ពុជាមិនប្រារព្ធពិធីអង្គរសង្រ្កាន្តព្រោះតែខ្ជិលធ្វើ…។
តាមសំណេរដដែល ឯកឧត្ដម ហ៊ុន ម៉ានី បានអះអាងថា បន្ទាប់ពីស្ដាប់កិច្ចអត្ថាធិប្បាយរបស់លោក មាស រិទ្ធី ឯកឧត្ដម មានការហួសលើពីរចំណុច។ ពីរចំណុចនោះគឺ ឯកឧត្ដម បានសរសេរដូច្នេះថា ទី១ ឯកឧត្ដម គិតថាដោយសារការរាប់អានគ្នា ហើយការដែលលោក មាស រិទ្ធី សួរឯកឧត្ដមប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាស ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ។ ហេតុនេះហើយបានជាឯកឧត្ដមឆ្លើយតបទៅលោក មាស រិទ្ធី ថា ឱ្យរាជធានីខេត្តគេរៀបចំ។ ចំណែកការហួសចិត្តទី២ គឺឯកឧត្ដមមិននឹកស្មានថាពាក្យ ឱ្យរាជធានីខេត្តគេរៀបចំ ដែលឯកឧត្ដម បានឆ្លើយ បែជាលោក មាស រិទ្ធី យកទៅអត្ថាធិប្បាយថា ខ្ជិលរៀបចំ វិញនោះទេ។

ក្រៅពីការហួសចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានចោទជាសំណួរត្រឡប់វិញថា «តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន»។
សម្រាប់ឯកឧត្ដម ហ៊ុន ម៉ានី នេះក៏ជាមេរៀនសម្រាប់ឯកឧត្ដមទៅថ្ងៃក្រោយដែរ។ ឯកឧត្ដម អះអាងថា មិនគួរដោយសារការរាប់អាន បែទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ។ ដូច្នេះហើយ ឯកឧត្ដមប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។
ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ឯកឧត្ដមជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” រហូតដល់មានការស្គាល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ តាមឯកឧត្ដម ហ៊ុន ម៉ានី បើក្រុមការងារខ្ជិលរៀបចំអង្គរសង្ក្រាន្តពិតមែននោះ ប្រហែលជាព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនអាចបានរៀបចំខួប១០ឆ្នាំនៅនោះទេ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


