Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​និង​អតីត​សិស្សសាលា​បាក់​ទូក​ បាន​ជួយ​រៀបចំ​ពិធី​បុណ្យ​សព​ជូន​​អ្នកគ្រូ​សីលធម៌​ពលរដ្ឋ​​

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​រួមជាមួយ​មិត្តភក្តិ​ដែល​ជា​អតីត​សិស្សសាលា​បាក់​ទូក​ ដែល​ធ្លាប់​ជា​កូនសិស្ស​របស់​អ្នកគ្រូ​ អេង សាវ​ទ្ធី បាន​ជួយ​រៀបចំ​ធ្វើ​បុណ្យ​សព​អ្នកគ្រូ​ទាំងស្រុង​ និង​បាន​នាំ​យ​ក​ថវិកា​មួយ​ចំនួន​ទៅ​ជូន​ដល់​គ្រួសារ​សព​ ដើម្បី​ទុក​សម្រាប់គ្រួសារ​ប្រើប្រាស់​ ក្នុង​ការ​ព្យាបាល​ស្វាមី​អ្នកគ្រូ​ ដែល​កំពុង​មាន​ជំងឺ​និង​ជរា​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថវិកា​សរុប​ដែល​បាន​នាំ​យក​ទៅជូន​ដល់​គ្រួសារ​សព​មាន​ចំនួន 5,000$​ដោយ​ទទួល​បាន​ពី​អ​តី​កូនសិស្ស​ដូចខាងក្រោម​៖

1.​ឯកឧត្តម លី ហុង 600$

2.​ឯកឧត្តម រ័ត្ន មុនី 500$

3.​លោក ហេង ផេង 500$

4.​ឧ​ត្ត​ម​សេនីយ​ឯក​កែវ សុទ្ធា 250$

5.​លោក លី សារុន 200$

6.​លោក លី ប៊ុន​គង់ 200$

7.​លោក សុខ ម៉េង 200$

8.​ឯកឧត្តម ជា សុខ​ឃាង 100$

9.​លោក លៀក ស្រ៊ុន 200$

10.​លោក ចាន់ សុរិយា 500$

11.​អ្នកស្រី​មេធាវី មួង ធនលាភី​30$

12.​អ្នកស្រី សេង ភី​រ៉ា 50$

13.​នាង​សុខ ហ៊ុយ 50$ និង

14. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​1,620 $​។

​បន្ថែម​លើ​នេះ ក៏​នៅ​មាន អតីត​សិស្សសាលា​បាក់​ទូក​ដទៃទៀត បាននាំគ្នា​ទៅ​ចូល​បុណ្យសព អ្នកគ្រូ តាម​សទ្ធា​រៀងៗ​ខ្លួន​ផងដែរ​។ សូម​បញ្ជាក់​ថា អ្នកគ្រូ អេង សាវ​ទ្ធី ជា​អតីត​គ្រូ​សីលធម៌​ពលរដ្ឋ​នៃ​សាលា​បាក់​ទូក តាំងពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​1980រហូត​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​2008 បានទទួល​មរណភាព កាលពី​ថ្ងៃទី​16 ​ខែកុម្ភៈ ឆ្នាំ​2021​ វេលា​ម៉ោង​10​ព្រឹក​ដោយ​ជំងឺ​គាំងបេះដូង​ក្នុង​ជន្មាយុ​75​ឆ្នាំ។

​ការទទួល​អនិច្ចកម្ម​របស់​អ្នកគ្រូ បាន​បន្សល់​កូន​03​នាក់ ស្រី​02 ប្រុស​01 នៅ​បន្តវេន​ជា​គ្រូបង្រៀន​ដូចៗ​គ្នា ក្នុង​នោះ​មាន​កូនស្រី​ទី​១ ជា​គ្រូ​នៅ​សាលាបឋមសិក្សា​សន្ធរ​មុខ​។​កូនស្រី​ទី​២ ជា​គ្រូ​នៅ​វិទ្យាល័យ​បាក់​ទូក​។ កូន​ទី​៣ ជា​កូនប្រុស​ពៅ ជា​គ្រូ​នៅ​វិទ្យាល័យ​ប៊ុន​រ៉ានី​ ហ៊ុន​ សែន ​អរុណ​វ​តី បង្រៀន​សី​ល​ធម៌​ពលរដ្ឋ​។​ ចំណែក​ស្វាមី​របស់​អ្នកគ្រូ​ជា​យោធា​ចូលនិវត្តន៍ និង​មាន​ជំងឺ​ប្រចាំកាយ ហើយ​ថែមទាំង​ភ្លេចភ្លាំង​ស្មារតី​ផង​ដែរ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម