ព័ត៌មានជាតិ
ជំនួបជាមួយសម្តេច ហ៊ុន សែន មេក្រុមហ៊ុនធំនៅចិន លើកគម្រោងស្ថាបនាផ្លូវជាតិ ៥០សេ កំពង់ឆ្នាំង-កំពង់ធំ និងផ្លូវកំពត-វាលរិញ
កាលពីរសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន China Communication Construction Corporation (CCCC) ដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនោះ អនុប្រធានក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge បានរាយការណ៍ជូនដល់សម្ដេចតេជោ ហ៊ុន សែន ពីគម្រោងសាងសង់របស់ក្រុមហ៊ុននៅកម្ពុជា ដែលរួមមានផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុដែលកំពុងដាក់ឲ្យប្រើប្រាស់ ផ្លូវល្បឿនលឿនភ្នំពេញបាវិតកំពុងដំណើរការសាងសង់ ក៏ដូចជាការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញសៀមរាបនិងសៀមរាបប៉ោយប៉ែត និងគម្រោងព្រៃជីកហ្វូណតេជោ។
សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខថ្នាក់ដឹកនាំក្រុមហ៊ុន CCCC បានលើកឡើងពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍សម្រាប់កម្ពុជា។
ឆ្លើយតបការលើកឡើងពីថ្នាក់ដឹកនាំកម្ពុជា អនុប្រធានក្រុមហ៊ុន CCCC បានយល់ពីសារសំខាន់ពីគម្រោងជាប្រវត្តិសាស្រ្តគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ថ្នាក់ដឹកនាំក្រុមហ៊ុន CCCC ក៏បានប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ អនុប្រធានក្រុមហ៊ុនក៏បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមានគម្រោងផ្លូវ ៥០សេ តភ្ជាប់ពីកំពង់ធំ ទៅកំពង់ឆ្នាំង និងគម្រោងផ្លូវជាតិលេខ ៣ ពីកំពតទៅវាលរិញប្រវែងជាង ២០ គីឡូម៉ែត្រ ដែលផ្លូវខូចធ្វើមិនចេះជាប់ ដោយក្រុមហ៊ុនរបស់លោកបានសិក្សាចប់សព្វគ្រប់ហើយ។
ដើម្បីជំរុញអាចឈានទៅបើកការដ្ឋានសាងសង់ អនុប្រធានក្រុមហ៊ុនក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយជំរុញដល់មិត្តចិនទំលាក់ថវិការដើម្បីក្រុមហ៊ុនយកទៅសាងសង់ ដោយសារក្រុមហ៊ុនបានជួយថែរក្សាផ្លូវនោះរយះពេលជាង ២ ឆ្នាំមកហើយ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


