Connect with us

ព័ត៌មានជាតិ

ក្រសួងការងារចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មកររោងចក្រស្បែកជើងជាង២ពាន់នាក់រងគ្រោះដោយអគ្គិភ័យ

បានផុស

នៅ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះបានចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនដល់កម្មកររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរស្ថិត នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល មានកម្មករនិយោជិតធ្វើការជាង២២០០នាក់ដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្មីៗកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩មីនានេះថា «ដោយសារក្រុមហ៊ុនមានថវិកាគ្រប់គ្រាន់ហើយធ្វើការបានលឿនចឹងបានជាយើងចាប់ផ្តើមបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ និងយោជិត អជីហ្វូតវ៉ែរ ដែលរងគ្រោះដោយអគ្គិភ័យដែលមានកម្មករជាង២២០០នាក់ត្រូវទទួលហើយបើកជាបណ្តើរៗចាប់ពីថ្ងៃនេះតទៅនៅសាលាស្រុកអង្គស្នួល»។

លោក កត្តា អ៊ន បានបន្តថា ការបើកប្រាក់ជូនកម្មកររោងចក្រដែលរងគ្រោះចំពោះអគ្គិភ័យក្រសួងផ្តល់ជូន៣ចំណុចទៅតាមកិច្ចសន្យាការងារដែលមានថេរវេលាកំណត់គឺទី១ប្រាក់ឈ្មួលដែលមិនទាន់បានបើកចុងក្រោយទី២ប្រាក់បំណាច់ទូទាត់ការជួសជូលការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់និងទី៣ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារយ៉ាងតិច៥%។

លោក កត្តា អ៊ន បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិនបានបើកសូមយឯកសារភ្ជាប់មកជួយដើម្បីទទួលបានប្រាក់ខែ និងប្រាក់បំណាច់ផ្សេងៗនៅសាលាស្រុកអង្គស្នួលឯកសារទាំងនោះរួមមានប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតច្បាប់ដើមឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិតឬប័ណ្ណសមាជិកប.ស.ស.ឬអត្ថសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននិងបណ្ណបើកប្រាក់ប្រចាំខែកម្មករម្នាក់ប្រសិនបើមាន។

លោក កត្តា អ៊ន បានបន្ថែមថា ចំពោះបងប្អូនកម្មករនិយោជិតណានៅមិនទាន់មានការងារធ្វើសូមទំនាក់ទំនងជាមួយ​ទីភ្នាក់ជាតិនិងមុខរបរនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលនៅប្រចាំការនៅសាលាស្រុកដើម្បីផ្តល់ឱកាសការងារដល់កម្មករនិយោជិតដោយមានឱកាសការងារជាង៨ពាន់កន្លែងរង់ចាំទទួលស្វាគមន៍បងប្អូនហើយការងារទាំងនោះនៅម្តុំនឹងរោងចក្រអជីតែម្តង។សម្រាប់កម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះជនមានពិការភាពយើងនឹងជួយជ្រោមជ្រែងគាត់ឱ្យមានការងារធ្វើបើមានសំណូមពរអាចជួបជាមួយក្រសួងការងារឬទីភ្នាក់ងារនិងមុខរបរដើម្បីសម្របសម្រួលដើម្បីឱ្យបងប្អូនទទួលបានការងារធ្វើបានទាំងអស់គ្នាឡើងវិញ។

គួរបញ្ជាក់ថា អគាររោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ត្រូវបានអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ធ្វើឱ្យអគាររោងចក្រទាំង៣ហើយទំហំការខូចខាតក៏នៅមិនទាន់ដឹងច្បាស់លាស់ដែរដោយគ្រាន់តែសន្និដ្ឋានថាអគារទាំង៣ត្រូវបានបំផ្លាញទាំងស្រុងដែលប៉ាន់ប្រមាណថវិកាជាង១០លានដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម