ព័ត៌មានជាតិ
សង្ស័យបុគ្គលិកភោជនីយដ្ឋាន នៅក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ
ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ កម្ពុជាថ្មី អំបាញ់មិញនេះថា សមត្ថកិច្ចកំពុងដាក់កម្លាំងយាមកាម នៅចំណុច ភោជនីយដ្ឋាន ឡូហ្សិក ll នៅជិតផ្សារកាច់ជ្រុង ក្រុងតាខ្មៅ ដែលស្ថិតសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការបិទ ភោជនីយដ្ឋាន ខាងលើជាបណ្ដោះអាសន្ននេះ ដោយសារមានការង្ស័យទៅលើស្ត្រីម្នាក់ដែលជាបុគ្គលិក ភោជនីយដ្ឋាន ឡូហ្សិក ll ដែលមានប្តីជាបុគ្គលិកក្លឹប អិនប្រាំបី N8 ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានតេស្ដឃើញមានវិជ្ជមាន កូវីដ-១៩។

ឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ “សមត្ថកិច្ចមិនផ្អាកភោជនីដ្ឋានទេ គ្រាន់តែឃាត់ ដើម្បីទុកឱ្យអ្នកជំនាញខាងសុខាភិបាលចុះទៅធ្វើការងាររបស់គេបន្ថែម”។

លោក បន្ថែមថា៖ “មកដលពេលនេះ យើងមិនទាន់ដឹងថា ស្រ្តីរូបនោះមានផ្ទុកមេរោគកូវីដ-១៩ ឬអត់ទេ គឺកំពុងរង់ចាំលទ្ធផលពីមន្ត្រីសុខាភិបាល ដោយពេលនេះភោជនីយដ្ឋានត្រូវបានហ៊ំព័ទ្ធបិទជាបណ្ដោះអាសន្នសិន”។

កាលពីព្រឹកម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការឆ្លងកូវីដ-១៩ចូលសហគមន៍លើកទី៣នៅកម្ពុជា ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដែលលើកទី១ គឺ “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារទៅផ្សារអ៊ីអន១។ គិតត្រឹមថ្ងៃទី២០ កុម្ភៈ ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ចំនួន៤៣នាក់ហើយ ដែលភាគច្រើនជាជនជាតិចិន។ ក្នុងនោះមាន១៥នាក់ទើបតេស្ដឃើញមេរោគកាលពីម្សិលមិញទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖ បុគ្គលិកក្លឹបខារ៉ាអូខេ នៅក្រុងតាខ្មៅ ៧៤នាក់ ធ្វើចត្តាឡីស័ក ព្រោះពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”
សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើកទី៣នៅកម្ពុជា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


