កីឡា
មិនធម្មតា! ឥណ្ឌូណេស៊ី ដាក់គោលដៅដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក២០៣៦
លោក Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី បានប្រកាសពីមហិច្ឆតាក្នុងការដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០៣៦។

គណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី (NOC) កំពុងបន្តធ្វើការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលជាផ្នែកមួយនៃការដេញថ្លៃរបស់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ប្រហែលជានៅឆ្នាំ២០៣៦។ លោក Raja Sapta Oktohari បាននិយាយដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មាន Antara។
នៅខែកក្កដា គណៈប្រតិភូដែលមានឋានៈជាអ្នកសង្កេតការណ៍នឹងទៅទស្សនាការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ និងសង្កេតមើលការត្រៀមរៀបចំនៅអូឡាំពិក ទីក្រុង Los Angeles ឆ្នាំ២០២៨ ដែលជាផ្នែកមួយនៃកិច្ចសន្ទនារបស់ IOC ស្តីពីដំណើរការដេញថ្លៃ។ ការដាក់បញ្ចូលរបស់ឥណ្ឌូណេស៊ី ត្រូវបានបញ្ជាក់ បន្ទាប់ពីប្រធាន IOC លោក Thomas Bach បានស្វាគមន៍ចំពោះការត្រៀមខ្លួនរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការដេញថ្លៃនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីរួមមានតំណាងមកពីក្រសួងយុវជន និងកីឡា ក្រសួងសាធារណការ និងលំនៅឋានសាធារណៈ និងគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេស។ ប្រទេសអាស៊ាននេះមិនធ្លាប់ដេញថ្លៃសម្រាប់ការប្រកួតកីឡាអូឡាំពិកនោះទេ ប៉ុន្តែពួកគេបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៃព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2018។ ការដេញថ្លៃដ៏មានសក្តានុពលសម្រាប់ទីក្រុងហ្សាកាតា ដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាឆ្នាំ២០៣២ ត្រូវបានដាក់លើតុហើយ ប៉ុន្តែប្រទេសអូស្ត្រាលីទទួលបានជ័យជម្នះ។
IOC បានបង្ហាញថា ប្រទេសមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦។ ប្រទេសទាំងនោះរួមមានឥណ្ឌា អាល្លឺម៉ង់ តួកគី កូរ៉េខាងត្បូង កាតារ ហុងគ្រី អេស្ប៉ាញ និងឥណ្ឌូណេស៊ី បន្ទាប់ពីម៉ិកស៊ិក ដកខ្លួន។ មិនទាន់មានកាលវិភាគជាក់លាក់សម្រាប់ការសម្រេចចិត្តថាតើ ប្រទេសណានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតរដូវក្តៅនៅឆ្នាំ២០៣៦ ប៉ុន្តែទំនងជាជ្រើសរើសនៅក្នុងការបោះឆ្នោតប្រធាន IOC ថ្មី នៅឆ្នាំ២០២៥។

សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ៣លើកបន្ទាប់មានប្រទេសធ្វើម្ចាស់ផ្ទះរួចរាល់ហើយគឺឆ្នាំ២០២៤ នៅប្រទេសបារាំង ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងឆ្នាំ២០៣២ នៅប្រទេសអូស្ត្រាលី។
គិតចាប់តាំងពីឆ្នាំ១៨៩៦មក មិនធ្លាប់មានប្រទេសនៅក្នុងតំបន់អាស៊ានធ្វើជាម្ចាស់ផ្ទះឡើយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


