ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្ដីពី“ការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក” ដើម្បីពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបាឋកថាស្តីពី “ការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក” តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្ត្រីក្រោមឱវាទក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមចំនួន ២ ៣៩៧ នាក់ ដើម្បីពង្រឹងស្ថាប័នជាយុទ្ធសាស្ត្រអាទិភាពមួយ ចំណោមអាទិភាព ៣ ដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

នៅក្នុងការធ្វើបាឋកថាស្តីពី “ការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក” កាលពីរសៀលថ្ងៃទី ២ មេសា លោករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងសប្ដាហ៍នេះ ការសិក្សាផ្តោតលើការគ្រប់គ្រងការអនុវត្តការងាររបស់បុគ្គលិក និងក៏មានបទបង្ហាញពីការប្រើប្រាស់ PDIA របស់មន្ទីរពេទ្យបង្អែកឧត្តុង។
លោករដ្ឋមន្ត្រី បានពន្យល់ពីពាក្យគន្លឹះក្នុងការអនុវត្តការងាររបស់បុគ្គលិករួមមាន សមត្ថភាពអនុវត្តការងាររបស់បុគ្គលិកម្នាក់ៗ ចិរភាព នៃសមត្ថភាពអនុវត្តការងារ និង ឥរិយាបថរបស់បុគ្គលិកម្នាក់ៗ។ ក្រៅពីនេះ វគ្គក៏មានបញ្ចូលបទបង្ហាញស្ដីពីការប្រែប្រួលជាវិជ្ជមាន នៃការធ្វើអនាម័យដៃនូវសេវាសម្រាលដោយប្រើប្រាស់ PDIA នៃមន្ទីរពេទ្យបង្អែកឧត្តុង ខេត្តកំពង់ស្ពឺ ផងដែរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


