ព័ត៌មានជាតិ
បុរសម្នាក់ឆ្លងជំងឺកូវីដ១៩ ខណៈ៦៥០នាក់កំពុងធ្វើចត្តាឡីស័កក្នុងខេត្តកណ្តាល
នៅខេត្តកណ្តាល មានករណីវិជ្ជមាននៅលើខ្លួនបុរសម្នាក់ ដែលធ្វើការនៅក្លឹបកម្សាន្ត N8 ដែលមានជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹងបានធ្វើចត្តាឡីស័កមនុស្ស ៦៥០ នាក់។
លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកណ្ដាល» នៅព្រឹកថ្ងៃច័ន្ទទី ២២ ខែកុម្ភៈនេះថា ខេត្តកណ្តាលមានមណ្ឌលចត្តាឡីស័ក ១៨ កន្លែង ដែលមានកម្រិត១ មាន១២កន្លែង កម្រិត២ មាន ៦ កន្លែង។

លោកប្រាប់ថា”បច្ចុប្បន្នមានមនុស្សទៅធ្វើចត្តាឡីស័កនៅពញ្ញាឮ មាន១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក ,នៅមណ្ឌលចត្តាឡីស័កកណ្តាលស្ទឹង១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក,នៅខ្សាច់កណ្តាលមានចំនួន ១១ នាក់នៅមន្ទីរពេទ្យបង្អែកនិង នៅតាមផ្ទះចំនួន ៣១៧ នាក់ ,នៅស្រុកល្វាឯមមាន២១ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យពាមឧកញ្ញាអ៊ុង និង ១៨៣ នាក់នៅតាមផ្ទះ ,នៅស្រុកកៀនស្វាយមានចំនួន ២៨ នាក់នៅមណ្ឌលចត្តាឡីស័កក្នុងសាលាបឋមសិក្សាគគីរ និង នៅក្រុងតាខ្មៅមាន៧៧ នាក់កំពុងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ”។

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៥ករណីថ្មីដោយក្នុងនោះមាន៣១នាក់ជាអ្នកឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនដល់៧៦នាក់។
គិតត្រឹមព្រឹកថ្ងៃទី២២ខែកុម្ភៈនេះកម្ពុជារកឃើញអ្នកមានកូវីដ១៩ចំនួន៥៦៨នាក់ដែលក្នុងនោះព្យាបាលជាសះស្បើយ៤៧៥នាក់និងកំពុងសម្រាកព្យាបាលមាន៨៣នាក់៕

អត្ថបទ៖ណារី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


