Connect with us

ព័ត៌មានជាតិ

ប្រធានវិទ្យាស្ថាន KSI ចង់់ឱ្យសម្ដេចតេជោ ចែករំលែកការដឹកនាំរបស់សម្ដេចដល់ថ្នាក់ដឹកនាំអាស៊ាន

បានផុស

នៅ

ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញបំណងចង់ឱ្យសម្ដេចតេជោ ហ៊ុន សែន ជួយចែករំលែកការដឹកនាំរបស់សម្ដេចទៅដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI បែបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការ ងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានអរគុណលោក Tan Sri Michael Yeoh ដែលកន្លងមកវិទ្យាស្ថាន KSI តែងតែគាំទ្រកម្ពុជាជាហូរហែរ ពិសេសក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ2022។ សម្ដេចតេជោ ក៏បានអរគុណចំពោះវិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅក្នុងអាស៊ាន ដែលបានកាន់ញរញ៊ូអាស៊ានរហូតដល់ទៅ៣ដង។

ជាការឆ្លើយតប លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ចាប់តាំងពីលោកបានចាប់ផ្ដើមគ្រប់គ្រង KSI មក គឺលោកបានកត់សម្គាល់ឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បើម ដែលបង្ហាញពីការដឹកនាំរបស់សម្ដេចតេជោ។ លោកប្រធានវិទ្យាស្ថាន សង្ឃឹមថា សម្ដេចតេជោ នឹងមានការចែករំលែកនូវការដឹកនាំរបស់សម្ដេច ប្រកបដោយប្រសិទ្ធភាពនេះដល់បណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត។

លោក តាន់ ស្រ៊ី មីឆែល យ៉េវ បានគូសបញ្ជាក់ថា ការដឹកនាំរបស់សម្ដេចតេជោ បាននាំមកនូវស្ថិរភាព សន្តិសុខដល់កម្ពុជា ធ្វើឱ្យមានកំណើនក្នុងវិស័យសេដ្ឋកិច្ច-សង្គម ហើយប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានការអភិវឌ្ឍលឿននៅក្នុងតំបន់។ នៅចំពោះមុខសម្ដេចតេជោ លោក Tan Sri Michael Yeoh ក៏បានសម្ដែងការចាប់អារម្មណ៍ចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលមានចក្ខុវិស័យវែងឆ្ងាយ មានភាពឆ្លាតវៃក្នុងការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី នឹងបន្តពីសម្ដេចតេជោ ដឹកនាំកម្ពុជាទៅរកការរីកចម្រើននៅក្នុងសម័យកាលថ្មីមួយថែមទៀត។

ក្នុងឱកាសនោះដែរ លោក Tan Sri Michael Yeoh ក៏បានជម្រាបជូនសម្ដេចតេជោអំពីការគ្រោងនឹងនាំមកនូវ សហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស ដោយលោក បានស្នើសុំសម្ដេចធិបតី ដើម្បីរៀបចំវេទិកា ២សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលចង់ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍។  

ពាក់ព័ន្ធនឹងគម្រោងនេះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះការរៀបចំវេទិកាទាំងពីរនោះ និងបានផ្ដល់យោបល់ឱ្យមានការគិតគូរ ដោយធ្វើការជាមួយដៃគូរនានានៅក្នុងកម្ពុជា ហើយផ្ដោតលើពាណិជ្ជកម្មតម្រង់ទិសទៅលើពាណិជ្ជកម្មអាស៊ាន និងចិន។ សម្ដេច ចាត់ទុកថា ប្រទេសចិន គឺជាទីផ្សារធំមួយសម្រាប់អាស៊ាន និងសម្រាប់កម្ពុជា ដូច្នេះ ការយកចិត្តទុកដាក់ទៅលើទីផ្សារនៅក្នុងតំបន់ ត្រូវយកទុកដាក់លើអ្វីដែលមានហើយ ដូចជា កិច្ចព្រមព្រៀង RCEP, China-ASEAN Free Trade និងសមាជិកអាស៊ាននីមួយៗជាមួយបណ្ដាប្រទេសផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម