ព័ត៌មានជាតិ
សម្ដេចតេជោ៖ ព្រែកជីកហ្វូណន មិនបម្រើឱ្យកិច្ចការយោធាឡើយ តែជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ សាងសង់ឡើងដើម្បីជាគុណប្រយោជន៍ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ផ្ទុយទៅវិញ ព្រែកជីកនេះ មិនបម្រើឱ្យកិច្ចការយោធារបស់ប្រទេសណាមួយនោះឡើយ។

ការបញ្ជាក់ជាថ្មីម្ដងទៀតនេះ ធ្វើឡើងបន្ទាប់ពីជនជាតិខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន បានភ្ញាក់រលឹកកំហុស ហើយបានសូមទោសសម្ដេចតេជោនូវកំហុសឆ្គងទាំងនេះ ព្រមទាំងបានប្រកាសគាំទ្រ លើគម្រោងព្រែកជីកហ្វូណន-តេជោ ផងដែរ។ តាមរយៈសារជាសំឡេងឆ្លើយតបទៅជនជាតិខ្មែរនៅអូស្ត្រាលីនេះ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ និងអរគុណដែលបានគាំទ្រព្រែកជីកហ្វូណន-តេជោ។
សារជាសំឡេង នាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ដែលជាពេលវេលាកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍នៃបុណ្យចូលឆ្នាំខ្មែរនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ មានគុណប្រយោជន៍មហាសាលណាស់សម្រាប់ខ្មែរ ពោល គឺមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប៉ុណ្ណោះទេ តែក៏បានផ្តល់ជាប្រភពទឹកសម្រាប់ការស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ។
សម្ដេចតេជោ បញ្ជាក់ដូច្នេះថា៖ «គឺមានច្រកដឹកជញ្ជូនតភ្ជាប់ទៅសមុទ្រ ពីទន្លេបាសាក់ ដែលអាចឱ្យយើងមានការដឹកជញ្ជូនផ្លូវទឹក តម្រង់ឆ្ពោះទៅទីកន្លែងទឹកជ្រៅ ដែលធ្វើឱ្យចំណេញពេល ចំណេញប្រាក់កាក់ ធ្វើឱ្យប្រជាជនយើងរាប់លាន នៅទិសនិរតីមានប្រភពទឹកប្រើប្រាស់ធ្វើកសិកម្ម ទាំងស្រូវ ទាំងដំណាំដទៃទៀត ហើយធ្វើឱ្យមានការលូតលាស់ មានការចិញ្ចឹមត្រី ការរំដោះទឹកជំនន់ នៅពេលដែលទឹកជំនន់វាយលុកនៅទិសនិរតី យើងក៏មានច្រកបង្ហូរទឹក ដើម្បីចេញទៅតំបន់ដទៃទៀត តាមព្រែកជីកនេះឯង»។

ទន្ទឹមនេះ សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ព្រែកជីកនេះ មិនបម្រើដល់កិច្ចការយោធារបស់ប្រទេសណានោះឡើយ។ សម្ដេចតេជោប្រធានព្រឹទ្ធសភា សង្កត់ធ្ងន់ដូច្នេះថា៖ «ប្រជាជនយើង នឹងទទួលបានផលប្រយោជន៍ធំពីព្រែកជីកមួយនេះ ហើយយើងអត់ត្រូវការកងទ័ពបរទេសណាចូលក្នុងប្រទេសរបស់យើងទេ យើងធ្វើដើម្បីជីវភាពប្រជាជនយើងសុទ្ធសាធ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការដឹកជញ្ជូនផ្លូវទឹក»៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


