ព័ត៌មានជាតិ
សំនួរ ស្រ្តីឆ្លងកូវីដមុនពេលទៅចូលរួមមង្គលការនៅព្រៃវែង ឬឆ្លងពេលក្រោយមកទៀត?
ស្រ្តីជានគរបាលមួយរូប ត្រូវបានក្រសួងសុខាភិបាលបញ្ជាក់ថាមានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ មុនប្រកាសមានវិជ្ជមានវិរុសកូវីដ ១៩ កាលពីថ្ងៃ ១៧ កុម្ភៈ ២០២១ ស្រ្តីរងគ្រោះ បានទៅចូលរួមពិធីមង្គលការមួយនៅខេត្តព្រៃវែង មានវត្តមានមនុស្សរាប់រយនាក់។
អាជ្ញាធរកំពុងមានការបារម្ភ តើស្រ្តីរូបនេះបានឆ្លងកូវីដមុនទៅចូលរួមពិធីមង្គលការនោះ ឬឆ្លងពេលក្រោយមកទៀត? បើស្រ្តីរូបនេះឆ្លង មុនទៅចូលរួមពិធីមង្គលកាលនេះ បង្កហានិភ័យខ្ពស់ ដោយសារមានពាក់ព័ន្ធមនុស្សជាច្រើន រួមទាំងភ្ញៀវដែលចូលរួមក្នុងកម្មវិធីមានទាំំងគ្រូបង្រៀន ដែលអាចចម្លងដល់សិស្សថែមទៀត។
អភិបាលរងខេត្តព្រៃវែងលោកចាន់ ថា បានប្រាប់កម្ពុជាថ្មីនៅរសៀលនេះថា បន្ទាប់ពីស្រាវជ្រាវមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ៤១ នាក់ ត្រូវបានធ្វើតេស្ត និងនាំទៅធ្វើចត្តាឡីស័ក។
លោកថា ក្នុងពិធីមង្គលការមានភ្ញៀវចូលរួមជាង ៨០០ នាក់ តែជនរងគ្រោះពាក់ព័ន្ធតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ។លោកអភិបាលស្រុកបានរៀបរាប់ហេតុការណ៍នោះថា ស្រ្តីរងគ្រោះបានមកដល់រោងការនៅវេលាម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃ ១៧ កុម្ភៈ ២០២១ ដោយមានអ្នករួមដំណើរចំនួន ៤នាក់ទៀត។ អ្នកទាំង ៥នាក់ ពេលមកចូលរួមពិធីមង្គលការមិនបានទៅពិសាអាហារនៅក្នុងរោងទេ គឺហូបនៅផ្ទះការតែម្តង។ ក្នុងតុទទួលទានអាហារនោះ គ្មានអ្នកណាចូលរួមក្រៅពីជនរងគ្រោះ និងមិត្តភ័ក្ក។ ជនរងគ្រោះនិងអ្នករួមដំណើរបានចាកចេញទៅវិញនៅវេលាម៉ោង ៤ រសៀល។
ក្រសួងសុខាភិបាលបានប្រកាសករណីផ្ទុះកូវីដក្នុងសហគមន៍ ២០ កុម្ភៈ នៅរសៀលថ្ងៃ ១៩ និងប្រកាសជាផ្លូវការនៅព្រឹកថ្ងៃ ២០ កុម្ភៈ ដែលមានអ្នកឆ្លង ២១ នាក់។
បើតាមស្រ្តីរងគ្រោះដែលបានធ្វើតេស្តវិជ្ជមានគឺនៅថ្ងៃ ២១ កុម្ភៈ គឺក្រោយផ្ទុះក្នុងសហគមន៍ ២ ថ្ងៃ និង ៤ ថ្ងៃក្រោយស្រ្តីរូបនេះបានទៅចូលរួមពិធីមង្គលការ។
ចម្ងល់តើស្រ្តីរូបនេះអាចផ្ទុកកូវីដ ១៩ មុនថ្ងៃទៅចូលរួមពិធីមង្គលការ ឬឆ្លងពេលក្រោយមកទៀត?
គួរបញ្ជាក់ថា ស្រ្តីជនរងគ្រោះមានឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ តួនាទីជានគរបាលស្នាក់នៅខុនដូ Skyline Dumex បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


