ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «យើងទាំងអស់គ្នា គាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់ កម្ពុជា»
ប្រជាជនកម្ពុជាទាំងអស់ គាំទ្រ ព្រែកជីក ហ្វូណន-តេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៤ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ឯកឧត្ដម សូមគាំទ្រនូវជំហររបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឲ្យបានជោគជ័យ។
ឯកឧត្ដម ហ៊ុន ម៉ានី សរសេរឲ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការ នៃការវិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបន្ថែមថា កម្ពុជា ស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្ដាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែ កម្ពុជា មិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយ ដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់ កម្ពុជា ដោយផ្នែក ឬ ទាំងស្រុងនោះឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សរសេរបន្ថែមទៀតថា «យើងទាំងអស់គ្នា គាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់ កម្ពុជា ក្នុងសុខសន្តិភាព»។

គួរជម្រាបថា គម្រោងព្រែកជីក ហ្វូណន-តេជោ ដែលជា ព្រែកជីកប្រវត្តិសាស្ត្រ លើកទី ១ នៅកម្ពុជា គឺជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីក ហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។
គម្រោង ព្រែកជីក ហ្វូណនតេជោ នេះ តភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ។ ព្រែកជីក ហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជា ទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗ ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។

និយាយជារួម គម្រោង ព្រែកជីក ហ្វូណនតេជោ នេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គម នៅប្រទេសកម្ពុជា៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


