ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីត ៩០ នាក់ ស្នើសុំវិលត្រឡប់មកកម្ពុជាវិញ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ ឧសភា នេះថា បច្ចុប្បន្នពលករខ្មែរធ្វើការនៅអារ៉ាប៊ីសាអូឌីតមានចំនួន ១៣៣ នាក់ ក្នុងនោះបានស្នើសុំវិលត្រឡប់មកស្រុកខ្មែរវិញចំនួន ៩០ នាក់ និងបានមកដល់ខ្មែរចំនួន ២៨ នាក់។

លោកបានបន្តថា ចំណែកអ្នកនៅសល់ ៦២ នាក់ កំពុងរស់នៅជុំគ្នានៅទីកន្លែងស្ថិតក្រោមការមើលថែ និងផ្គត់ផ្គង់ចំណីអាហារយ៉ាងយកចិត្តទុកដាក់ពីស្ថានទូតខ្មែរ និងភាគីពាក់ព័ន្ធ និងអាជ្ញាធរអារ៉ាប៊ីសាអូឌីត។ ពួកគាត់កំពុងរៀបចំបែបបទ នឹងវិលត្រឡប់មកកម្ពុជានៅពេលឆាប់ៗ។
លោកបានបន្តទៀតថា ការបញ្ជូនពលករខ្មែរមកប្រទេសវិញនេះយើងបានសហការជាមួយអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត និងមានទំនាក់ទំនងការទូតល្អនឹងគ្នា។

លោក កត្តា អ៊ន បានបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយសម្របសម្រួលរកការងារធ្វើជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលស្នើសុំវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។ លើសពីនេះទៀត ពេលពលករត្រឡប់មកវិញ ខាងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏នឹងសម្របសម្រួលផ្តល់ឱកាសឱ្យពួកគាត់អាចចូលរៀនជំនាញផងដែរ ប្រសិនបើពួកគាត់ចង់រៀន៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoស្ថានទូតចិន ជំរុញឲ្យថៃ ស៊ើបអង្កេតជាបន្ទាន់ ករណីសន្តិសុខ ប្រើអំពើហិង្សាជ្រុលហួសហេតុ លើពលរដ្ឋខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoUN ៖ ជនអន្តោប្រវេសន៍ជិត១៥០នាក់ លង់ទឹកស្លាប់ ពេលទូកអស់ប្រេងកណ្តាលសមុទ្រ នៅអាហ្វ្រិកខាងលិច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


