ព័ត៌មានជាតិ
អ្នកគ្រប់គ្រងគម្រោងអចលនទ្រព្យឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលគោរមងារជា ឧកញ៉ាក្មេងជាងគេនៅកម្ពុជា
លោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រង ផ្នែកលក់នៃគម្រោង អចលនទ្រព្យឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ឧកញ៉ា សុន ដារ៉ាវុធ ត្រូវប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកគ្រប់គ្រង និង ជាបុគ្គលិកគំរូមួយរូប ដែលមានស្នាដៃតស៊ូស្មោះត្រង់ជាមួយក្រុមហ៊ុន និង ជួយរាល់គ្រប់កិច្ចការងារគ្រប់ គម្រោងអចលនទ្រព្យ ជូនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីដើមរៀងមកម្ល៉េះ។ លោកឧកញ៉ា គឺ ថ្នាក់ដឹកនាំម្នាក់ ធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង។ ទទឹមនឹងគ្នានោះដែរ លោក ឧកញ៉ា ក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរ ទើបនាំឲ្យលោកត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាបែបនេះ។




លោកឧកញ៉ា ត្រូវបានគេដឹងទៀតថា មានកំណើតក្នុងត្រកូលកសិករ មកពីភូមិចុងព្រែក ឃុំ អណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានប្រវត្តិតស៊ូជាខ្លាំងលើការសិក្សា ក៏ដូច ការងារជាដើម៕




អត្ថបទ៖ ស៊ុន ហួត
សូមចុចអាន៖ មកស្គាល់ឧកញ៉ា ៥ រូប មានសកម្មភាពលេចធ្លោលើបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


