Connect with us

ព័ត៌មានជាតិ

​លុប​ចោល​ពិធី​ហែអ្នកតាឆ្នាំនេះ ខ្លាច​ឆ្លង​មនុស្ស​រាប់​ពាន់​នាក់

បានផុស

នៅ

​ពិធី​ហែ​អ្នក​តា ដែល​តែងតែ​រៀបចំជា​រៀងរាល់​ឆ្នាំ ត្រូវ​បានប្រកាស​លុប​ចោលដោយសារការរាលដាល​នៃ​ជំងឺ​កូវីដ។

លោក មាស ម៉េតភក្តី អ្នក​នាំ​ពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រាប់​កម្ពុជា​នៅ​រសៀល​នេះ​ថា ដោយសារ​ស្ថានភាព​ជំងឺ​កូវិដ​កំពុង​រាតត្បាត អាជ្ញាធរ​រាជធានី​មិ​ន​អនុញ្ញាតិ​ឲ្យ​មានការជួបជុំ​ រួម​ទាំង​ពិធី​សាសនា​​ដែល​មាន​មនុស្ស​ច្រើន​ចូលរួម។

សមាគមចិននៅខណ្ឌច្បារអំពៅ ប្រកាស​លុបចោលពិធីហែអ្នកតា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា អនុវត្ត​តាម​បទ​បញ្ជា​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​​ ព្រោះ​ខ្លាច​ឆ្លង​រាលដាល​​ជំងឺ​កូ​វីដ​១៩​ ក្នុង​​ព្រឹត្តិការណ៍​ ២០​ ​កុ​ម្ភៈ ដែល​កំពុង​ឆ្លង​រាលដាល​ដល់​សហគមន៍​​។

អ្នកនាំពាក្យ​បន្ត​ថា សមាគម​អាច​រៀបចំ​នៅ​នឹង​កន្លែង​ដែល​កម្រិត​មនុស្ស​ចូលរួម​តិច​តួច​ ហើយ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល។ បើ​មាន​ការ​ដង្ហែ​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ដូច​រាល់​ឆ្នាំ​នោះ​ ច្បាស់​ជា​មាន​ហានិភ័យ បង្ក​ការ​ឆ្លង​រាលដាល​ជាក់​ជាមិនខាន​។

ចុចអាន៖ រោង​អ្នក​តា​ចិន​ទាំងអស់​ នឹង​ត្រូវ​រុះរើ​ចេញ​មិន​ឲ្យ​លើស​ថ្ងៃ​ទី​២៦​ខែ​កុ​ម្ភៈ

ឆ្លើយតប​បញ្ហា​នេះ​អាជ្ញាធរ​​មូលដ្ឋាន ក៏​បាន​ចាត់​វិធានការ​និង​ជូន​ដំណឹង​លើ​ការ​ផ្អាក​ពិធី​ហែ​អ្នក​តា។ នេះ​បើ​តាម​​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១ ​បាន​ប្រាប់​កម្ពុ​ជាថ្មី។

លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា អាជ្ញាធរ​សង្កាត់​បាន​ឲ្យ​សមាគម​​រុះរើ​រោង​អ្នកតាធំ​ជាងគេ​នៅ​ខណ្ឌ​ច្បារអំពៅ​ ដែល​ស្ថិត​មុខ​រោងកុន​ច្បារអំពៅ ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​២៦​ ខែ​កុ​ម្ភៈ ​នោះ​ឡើយ​។​

លោក​បន្ត​ថា តាម​ទំនៀម​ទម្លាប់​ គឺ​យប់​ថ្ងៃទី​២៦​ខែ​កុ​ម្ភៈ​នេះ ​ជា​ថ្ងៃ​ដែល​បងប្អូន​ជនជាតិ​ខ្មែរ​ចិន​ជួបជុំគ្នា​ ដើម្បី​ដាក់​ដេញថ្លៃ​ផ្លែឈើ​យក​ហុងស៊ុយ​។​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​មិន​អនុញ្ញាត​ឲ្យ​ជួបជុំ​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ ព្រោះ​មិន​ដឹង​ថា ​មាន​អ្នក​ណា​ខ្លះ​មាន​វិជ្ជមាន​កូ​វីដ​១៩​នោះ​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម