ព័ត៌មានជាតិ
អាជ្ញាធរកោះកុង និងខេត្តមួយនៅប្រទេសថៃ ជួបគ្នាប្រកួតកីឡាបាល់ទាត់ ក្នុងន័យមិត្តភាពទំនាក់ទំនងព្រំដែន
អាជ្ញាធរខេត្តកោះកុង និងអាជ្ញាធរខេត្តត្រាត ប្រទេសថៃ បានជួបគ្នាប្រកួតកីឡាបាល់ទាត់លក្ខណៈពង្រឹងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការទំនាក់ទំនងព្រំដែន។

កាលពីរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៤ អាចនិយាយបានថា ជាថ្ងៃដំបូង នៃការប្រកួតកីឡាបាល់ទាត់រួមគ្នាមិនធ្លាប់មាន ក្រោយជំងឺកូវីដ-១៩ សាបសូន្យ រវាងអាជ្ញាធរខេត្តកោះកុង និងខេត្តត្រាត អាជ្ញាធរស្រុកមណ្ឌលសីមា និងអាជ្ញាធរស្រុកខ្លងយ៉ៃ ស្ថិតនៅភូមិលេខ ៣ ឃុំម៉ាយរ៉ូត។
លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង លើកឡើងថា ការប្រកួតកីឡាបាល់ទាត់នេះ ដើម្បីសុខភាពផង និងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពលើកិច្ចសហការការងារព្រំដែនផងដែរ។

លោក ឈេង សុវណ្ណដា បានបន្ថែមថា សព្វថ្ងៃនេះ ខេត្តកោះកុង និងខេត្តត្រាត មានទំនាក់ទំនងការងារអភិវឌ្ឍន៍ ក៏ដូចជាផ្លាស់ប្ដូរទំនិញពាណិជ្ជកម្មបានយ៉ាងល្អប្រសើរតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ។
លោកអភិបាលរងខេត្ត ជឿជាក់ថា ការរឹតចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា-ថៃ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋធូរធារផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងភាពសុខដុមរមនារួមគ្នា ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។

អាជ្ញាធរខេត្ត នៃប្រទេសទាំងពីរ សន្យា នឹងបន្តកិច្ចសហប្រតិបត្តិការគ្នាកាន់តែរឹងមាំថែមទៀត តាមរយៈការងារទំនាក់ទំនងគ្រប់វិស័យទាំងអស់ទៅអនាគត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


