ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ជំរុញការងារវិភាគមុខងារ រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងចាត់ទុកជាកិច្ចការអាទិភាព
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានណែនាំក្រុមការងារទាំងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស និងក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល នៃ គ.វ.រ ត្រូវតាមដាន និងជំរុញការរៀបចំឲ្យបានជោគជ័យនូវការរៀបចំការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដែលជាកិច្ចការអាទិភាព ឲ្យស្របតាមការណែនាំ និងចង្អុលបង្ហាញរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

ក្នុងកិច្ចប្រជុំប្រចាំខែឧសភានេះ អង្គប្រជុំ ក៏បានស្តាប់នូវវឌ្ឍនភាពការងារមួយចំនួនក្រៅពីការងារស្នូលប្រចាំថ្ងៃ គឺការធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសក្នុងខែឧសភានេះ ក្រសួងមុខងារសាធារណៈ សម្រេចបានការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់កណ្ដាល និងមន្ទីរមុខងារសាធារណៈទាំងអស់ ដែលបានចូលរួមគ្នាក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងការងារស្នូលយ៉ាងសកម្ម ក្នុងការចូលរួមដំណើរការការកែទម្រង់របស់ក្រសួងមុខងារសាធារណៈ នាពេលកន្លងមក ជាពិសេសសម្របសម្រួលការផ្ទេរបុគ្គលិកអប់រំទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងចូលរួមរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យដោយជោគជ័យ ទាំងពីរដំណាក់កាល, ការទទួលពាក្យប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា, ការរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងវិធីសាស្ត្រការវាយតម្លៃអង្គភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំ និងសុខាភិបាលទាំងបួនតំបន់, ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងអធិការកិច្ច និងសាលាភូមិន្ទរដ្ឋបាល និងត្រៀមខ្លួនក្នុងការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងសុខាភិបាល និងការងារជាច្រើនទៀតដែលសម្រេចបាន។

សូមជម្រាបដែរថា កិច្ចប្រជុំប្រចាំខែឧសភា របស់ក្រសួងមុខងារសាធារណៈ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


