Connect with us

ព័ត៌មានជាតិ

១ ថ្ងៃ មានសមាជិក ២ ម៉ឺននាក់ ទៅប្រើប្រាស់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាល​ជាដៃគូរបស់ ប.ស.ស

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស) បាន​អះអាង​ថា ​ក្នុង ​១ ​ថ្ងៃ​ មាន​សមាជិក​ប្រមាណ​ ២​ ម៉ឺន​នាក់​ បាន​ទៅ​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ជា​ដៃគូ​របស់​ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ស្តីពី ការពង្រឹង​គុណភាព​ នៃ​ការផ្តល់សេវា​ព្យាបាល​ និង​ថែទាំ​វេជ្ជសាស្ត្រ និង​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្ដីពី​ការកំណត់​នីតិវិធី និង​លក្ខខណ្ឌ​តម្រូវការ​ស្នើសុំ​ការឯកភាព​របស់​និយ័ត​ករ​សន្តិសុខ​សង្គម ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ប្រើប្រាស់ និង​ផ្តល់​សេវា​សុខាភិបាល​រវាង​ស្ថាប័ន​ប្រតិបត្តិ​ករ​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​មូលដ្ឋាន​សុខាភិបាល​ឯកជន នៅ​ថ្ងៃទី​ ៣១​ ឧសភា​នេះ លោក ម៉េង ហុង អគ្គនាយក ប​.​ស​.​ស ស្តីទី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ថ្លែង​ថា បច្ចុប្បន្ន​សមាជិក ប​.​ស​.​ស បាន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ដែលជា​ដៃគូ ប​.​ស​.​ស ប្រមាណ ២​ ម៉ឺន​នាក់​ ក្នុង​មួយថ្ងៃ​ ដែល​ទាមទារ​ឱ្យ​មូលដ្ឋាន​ជា​ដៃគូ​ទាំងអស់ ​ត្រូវ​ពង្រឹង​ការផ្ដល់សេវា​របស់ខ្លួន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ​ក្នុងនោះ​ត្រូវមាន​បុគ្គលិក​ប្រចាំការ ២៤​ ម៉ោង​ ពេញ​មួយ​សប្ដាហ៍ ឱសថ​ត្រូវមាន​គុណភាព រោគវិនិច្ឆ័យ​ច្បាស់លាស់ សម្រាប់​ផ្ដល់​ការព្យាបាល​ដល់​សមាជិក ប​.​ស​.​ស ដែល​អនុលោម​ទៅតាម​កិច្ចព្រមព្រៀង​មាន​ស្រាប់។

លោក​អគ្គនាយក ប​.​ស​.​ស ស្តីទី បាន​បន្ថែមថា កន្លងមក ប​.​ស​.​ស បាន​ផ្អាក​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរពេទ្យ​ដែលជា​ដៃគូ​មួយចំនួន ដែល​ពុំបាន​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​ត្រឹមត្រូវ តាមរយៈ​ការផ្ដល់សេវា​ជូន​សមាជិក ប​.​ស​.​ស ក៏ដូចជា​ការស្នើសុំ​ទូទាត់​ថ្លៃ​ព្យាបាល​មិនមាន​ភាព​ប្រក្រតី និង​សុក្រឹតភាព​ដែល​អនុលោម​ទៅតាម​កិច្ចព្រមព្រៀង។

ទន្ទឹមនេះដែរ លោក​អគ្គនាយក ប​.​ស​.​ស ស្តីទី បាន​បញ្ជាក់ថា កិច្ចប្រជុំ​នាឱកាស​នេះ ជា​លើក​ទី​ ២ ហើយ ដែលជា​វេទិកា​របស់​មូលដ្ឋាន​សុខាភិបាល​អាច​លើក​ជា​សំណូមពរ បញ្ហា​ប្រឈម​ស្តីពី​ការ​ផ្តល់​សេវា​ជូន​សមាជិក ប​.​ស​.​ស មក​ពិភាក្សា និង​ដោះស្រាយ​រួមគ្នា ដើម្បី​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល សម្រាប់​ផ្តល់ជូន​សមាជិក ប​.​ស​.​ស ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព គុណភាព​ខ្ពស់ និង​សុវត្ថិភាព និង​ដើម្បី​បន្ដ​កិច្ចសហការ​ជា​ដៃគូ​ជាមួយគ្នា​បន្ដទៀត។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ចុងឆ្នាំ​ ២០២៣ ប​.​ស​.​ស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មូលដ្ឋាន​សុខាភិបាល​សរុប​ចំនួន ១ ៥៣០ មូលដ្ឋាន​សុខាភិបាល​នៅ​ទូទាំងប្រទេស ដែល​ក្នុងនោះ មូលដ្ឋាន​សុខាភិបាល​សាធារណៈ (​មន្ទីរពេទ្យ​រដ្ឋ​) មាន​ចំនួន ១ ៣៩៥ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន (​មន្ទីរពេទ្យ​ឯកជន​) មាន​ចំនួន ១៣៥៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៤៦ នាទី មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៣ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ៥ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម