ព័ត៌មានជាតិ
ស្អែកព្រឹកប្រមុខការពារជាតិអាមេរិក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងចេញទៅវិញនៅពេលរសៀល
តាមការគ្រោងទុក បើសិនជាគ្មានការប្រែប្រួលនោះទេ នៅវេលាម៉ោង៩៖១៥នាទីព្រឹក ថ្ងៃស្អែក ទី០៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Lloyd Austin នឹងមកដល់ដីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។ នេះបើតាមរបៀបវារៈនៃដំណើរទស្សនកិច្ច ដែលរៀបចំឡើងដោយក្រសួងការពារជាតិ។

តាមរបៀបវារៈនៃកម្មវិធី តាមការគ្រោងទុក បន្ទាប់ពីចុះដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញភ្លាម លោក Lloyd Austin នឹងចំណាយពេលប្រមាណ ១០នាទី នៅបន្ទប់រងចាំពិសេស ដើម្បីជួបសំណេះសំណាលជាមួយអតីតសិក្ខាកាមកម្មវិធី International Military Education and Training-IMET សហរដ្ឋអាមេរិក។
បន្ទាប់ពីនេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងអញ្ជើញជួបសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណមួយម៉ោង។

ក្រោយចប់កម្មវិធីជាមួយសម្ដេចតេជោ តាមការគម្រោង លោក Lloyd Austin បន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមវេលាកំណត់ប្រមាណ១ម៉ោង។
រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងបន្តដំណើរទៅកាន់ទីស្ដីការក្រសួងការពារជាតិកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ ដំណើររបស់លោក Lloyd Austin ទៅដល់ទីស្ដីការក្រសួងការពារជាតិ នឹងមានពិធីបដិសណ្ឋារកិច្ច និងពិធីត្រួតពលរៀបចំដោយកងកិត្តិយសត្រែទ័ព។

បើសិនជាគ្មានការប្រែប្រួលទេ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងចាកចេញពីដែនដីរបស់កម្ពុជានៅវេលាម៉ោង២៖៣០ នាទីរសៀលថ្ងៃដដែល។
គួររំលេចជូនបន្តិចថា តាមការឱ្យដឹងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខការពារជាតិសហរដ្ឋអាមេរិកមកកាន់កម្ពុជា គឺភាគីសហរដ្ឋអាមេរិកជាអ្នកស្នើរសុំឱ្យមានដំណើរទស្សនកិច្ចនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


