ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ធ្លាប់ជាប់គុក១ឆ្នាំ ចេញមកវិញខ្លាំងលើសដើម ត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅវិញ
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ធ្លាប់ជាប់គុក១ឆ្នាំចេញមកវិញមិនកែខ្លួនខ្លាំងលើសដើមមាន តាំងពីជក់ថ្នាំញៀន ជក់កញ្ឆា ផឹកស្រា និងវាយបំផ្លាញទ្រព្យសម្បត្តិឪពុកម្តាយត្រូវបានកម្លាំងអាវុធហត្ថក្រុង១ក្រុមដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀន សារ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ ក្នុងនោះបានដកហូតកាំបិតខ្វែវដងឈើចំនួន១ដើម និងដែកស្រួចចំនួន១ដើមផងដែរ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនាំមកកាន់មូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យនោះក្រោយពីធ្វើសកម្មភាពរួចជនរងគ្រោះឈ្មោះ វ៉ឹក វ៉ិត ភេទស្រី អាយុ៧២ឆ្នាំត្រូវជាម្តាយក្មេក រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្ដឹងករណីកូនប្រសារបស់គាត់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងវាយធ្វើបាបរូបគាត់ទៀត។
ជនសង្ស័យខាងលើក្រោយពីសមត្ថកិច្ចជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា រូបគេបានជក់ថ្នាំញៀនយូរឆ្នាំមកហើយក៏ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំចេញមកវិញដាំកញ្ឆាជក់និងនៅបន្តជក់ថ្នាំញៀនម៉ាទឹកកករហូតថ្ងៃអាវុធហត្ថចាប់។នៅថ្ងៃកើតហេតុនោះរូបគេកំពុងផឹកស្រានិងជក់ថ្នាំញៀននៅផ្ទះ ស្រាប់តែមានគេគប់ជញ្ជាំងផ្ទះធ្វើឲ្យរូបគេមានកំហឹងយ៉ាងខ្លាំង ក៏ស្ទុះយកកាំបិតខ្វែវវាយបំបែកចាន ឆ្នាំង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបណ្ដាលឲ្យបែកបាក់ខ្ទេចខ្ទីអស់ ហើយព្រមទាំងគំរាមកំហែងដល់ប្រពន្ធ និងម្ដាយក្មេកថានិងសម្លាប់ចោលទៀតផង។ផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថខេត្តចាត់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


