Connect with us

ព័ត៌មានជាតិ

ទូតកូរ៉េ សរសើរសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាជាង៣០ឆ្នាំមកនេះ មានភាពរីកចម្រើនឥតឈប់ឈរ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា កោតសរសើរសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសកម្ពុជាប្រមាណជាង៣០ឆ្នាំកន្លងមកនេះ មានភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងតួនាទីជាប្រធានព្រឹទ្ធសភា លោក ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា ក៏បានសម្ដែងក្ដីជឿជាក់ថា សម្តេចតេជោ នឹងបន្តដឹកនាំឱ្យមានការរីកចម្រើនសេដ្ឋកិច្ច-សង្គមបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ នៅក្នុងជំនួបសម្ដែងការគួរសមនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឯកអគ្គរដ្ឋទូត បានរម្លឹក និងអរគុណចំពោះការប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងចូលរួមចំណែកតភ្ជាប់ឡើងវិញនូវទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩៧។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអរគុណដល់ការយកចិត្តទុកដាក់របស់កូរ៉េខាងត្បូងចំពោះកម្ពុជា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក៏ដោយ។ សម្ដេចតេជោចាត់ទុកថា នេះជាមរតកដែលសម្តេចបានផ្តល់តាមរយៈការប្រឹងប្រែងភ្ជាប់ទំនាក់ទំនងការទូតជាមួយកូរ៉េឡើងវិញ បន្ទាប់ពីសម្តេចធ្វើទស្សនកិច្ចលើកដំបូងទៅកូរ៉េក្នុងឆ្នាំ១៩៩៦។ សម្តេចតេជោ ជឿជាក់ថា កំណើននៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ប្រាកដជានាំមកនូវកំណើននៃទំនាក់ទំនងផ្នែកនយោបាយ។

សម្តេចតេជោ បានលើកឡើងថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអ្វីដែលអ្នកវិនិយោគត្រូវការ ហើយកម្ពុជា ក្រោមការគិតគូរ និងការលះបង់ធំធេងរបស់សម្តេច ទោះបីជាមានការផ្ទេរអំណាចទៅឱ្យថ្នាក់ដឹកនាំវ័យក្មេង ក៏កម្ពុជានៅ តែមានសន្តិភាព និងស្ថិរភាពនយោបាយរយៈពេលវែង។ ជាក់ស្តែង រយៈពេល ៩ខែកន្លងមកនេះ កម្ពុជា មានសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងបន្តមានកំណើនសេដ្ឋកិច្ច និងការកើនឡើងនៃការនាំចេញ និងប្រាក់ចំណូល ដែលនាំឱ្យប្រទេសបន្តដំណើរទៅមុខបានជាប្រក្រតី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៩ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

Sokha Hotels

ព័ត៌មានពេញនិយម