ព័ត៌មានជាតិ
រយៈពេល២ថ្ងៃ កម្លាំងកងប្រដាប់អាវុធរាប់ពាន់នាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
ខេត្តសៀមរាប៖ កងកម្លាំងប្រដាប់អាវុធ ជាច្រើនពាន់នាក់នៅយោធភូមិភាគទី៤ បានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីបង្ការនិងការពារខ្លួនក្នុងការឆ្លងជំងឺកូវីដ១៩ ។ ការចាក់វ៉ាក់សាំងនៅគោលដៅទី១នេះ ធ្វើឡើងនៅទីបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ២០២១នេះ។

លោក ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ មានប្រសាសន៍ថា អ្នកដែលទទួលបានវ៉ាក់សាំងការពារពីជំងឺកូវីដ១៩នេះ រួមមានប៉ូលិស កងកម្លាំងយោធា និងកងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលចំណុះឱ្យយោធភូមិភាគទី៤ ព្រមទាំងកងកម្លាំងតំបន់ប្រតិបត្ដិការសឹកទាំង៤ខេត្ដរួមមាន សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ និងកំពង់ធំ ។

ឯកឧត្ដមបន្ដថា ក្រោយពីបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះរួចរាល់ ឯកឧត្ដមមានអារម្មណ៍ធម្មតា ពោលគ្មានប្រតិកម្មជាតិថ្នាំអ្វីនោះទេ ដែលផ្ទុយពីជនអគតិមួយចំនួនដែលលើកឡើងកន្លងមកថា វ៉ាក់សាំងការពារកូវីដ១៩ដែលបានទទួលជំនួយពីចិននេះ មានភាពមិនប្រក្រតី ដែលមានគោលបំណបង្ខូចកិតិយសរាជរដ្ឋាភិបាល។

ឯកឧត្ដមបន្ថែមថា ការចាក់ថ្នាំការពារកូវីដ១៩លើកទី១ នេះនិងបន្ដទៅគោលដៅផ្សេងៗទៀត ដែលស្ថិតនៅទិមុខដែលចំណុះឱ្យយោធភូមិភាគទី៤ទាំងអស់។

យោងតាមរបាយការណ៍របស់ពីបញ្ជាការយោធភូមិភាគទី៤ បានបង្ហាញថា ការចាក់វ៉ាក់សាំងដល់កងកងកម្លាំងប្រដាប់អាវុធ និងគ្រួសារកងទ័ពក្នុងគោលដៅទី១នៅយោធភូមិភាគទី៤ ដែលក្នុងរយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែកុម្ភៈនេះ បានចំនួនជាង២៤០០នាក់ ក្នុងចំណោមចំនួនសរុបជាង២ម៉ឺននាក់( ២៣,៣៤៦នាក់) ដែលក្នុងនោះកងយោធពលខេមរភូមិន្ទចំនួន២២,០៩៩នាក់ គ្រួសារបញ្ជាការកងអង្គរក្ស៨៩នាក់ នគរបាលព្រំដែន ១១៥៨នាក់៕





អត្ថបទ៖ គឿនវេត
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំង តែមួយមុខមិនមែនជាដំណោះស្រាយមាសទប់ស្កាត់ការចម្លងកូវីដ-១៩ឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


